Close

USAID មរតកបៃតង ផ្តល់ការបណ្តុះបណ្តាលបន្ថែមសម្រាប់អ្នកផលិតគ្រាប់ស្វាយចន្ទីនៅកែវសីមា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ សង្គម
USAID មរតកបៃតង ផ្តល់ការបណ្តុះបណ្តាលបន្ថែមសម្រាប់អ្នកផលិតគ្រាប់ស្វាយចន្ទីនៅកែវសីមា USAID មរតកបៃតង ផ្តល់ការបណ្តុះបណ្តាលបន្ថែមសម្រាប់អ្នកផលិតគ្រាប់ស្វាយចន្ទីនៅកែវសីមា

មណ្ឌលគិរី៖ USAID មរតកបៃតង សហការជាមួយក្រុមហ៊ុន SHE Agrocam បានផ្តល់ការបណ្តុះបណ្តាលបន្ថែមសម្រាប់សមាជិកគណៈកម្មការក្រុមអ្នកផលិតគ្រាប់ស្វាយចន្ទីនៅកែវសីមា នាពេលថ្មីៗនេះ។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើការពង្រឹងបច្ចេកទេសកែច្នៃពាក់កណ្តាលសម្រេចដូចជា ការចំហុយ ការបកសំបក ការគ្រប់គ្រងគុណភាពគ្រាប់ និងការរក្សាអនាម័យជាដើម។

ក្រុមអ្នកផលិតក៏បានរៀនអំពីរបៀបប្រើប្រាស់ម៉ាស៊ីនប្រកបដោយសុវត្ថិភាពរួមមាន វិធីបញ្ឈប់ម៉ាសុីនក្នុងពេលមានអាសន្ន និងការអនុវត្តតាមវិធានការបង្ការ ដើម្បីធានាសុវត្ថិភាពអំឡុងពេលប្រើប្រាស់ម៉ាស៊ីន។

USAID មរតកបៃតង ផ្តល់ការបណ្តុះបណ្តាលបន្ថែមសម្រាប់អ្នកផលិតគ្រាប់ស្វាយចន្ទីនៅកែវសីមា

វគ្គបណ្តុះបណ្តាលទាំងនេះមានសារៈសំខាន់ណាស់ សម្រាប់ក្រុមអ្នកផលិតក្នុងត្រៀមខ្លួនសម្រាប់រដូវស្វាយចន្ទីខាងមុខនេះ។

តាមរយៈការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផលិតគ្រាប់ស្វាយចន្ទីដែលគ្មានការកាប់បំផ្លាញព្រៃឈើ កសិករនឹងអាចរកប្រាក់ចំណូលបានកាន់តែច្រើនពីការលក់គ្រាប់ស្វាយចន្ទីរបស់ពួកគេ និងធ្វើឱ្យជីវភាពរបស់ពួកគេកាន់តែប្រសើរឡើង។ ហើយពួកគេក៏អាចបន្តចូលរួមការពារព្រៃឈើ និងសត្វព្រៃឱ្យនៅគង់វង្សផងដែរ។

USAID មរតកបៃតង ផ្តល់ការបណ្តុះបណ្តាលបន្ថែមសម្រាប់អ្នកផលិតគ្រាប់ស្វាយចន្ទីនៅកែវសីមា