៨ ខែឆ្នាំនេះ កំពង់ផែស្វ័យភ្នំពេញរកចំណូលបានជាង ២៧ លានដុល្លារ
ភ្នំពេញ៖ ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ នេះ កំពង់ផែស្វ័យ័តភ្នំពេញ រកចំណូលបានចំនួន ២៧ ១៧១ ៩៩២ ដុល្លារអាមេរិក ខណៈ ចំណូលប្រចាំខែសីហា ឆ្នាំ ២០២៤ មានចំនួន ៤ ៤១៥ ៩១៤ ដុល្លារអាមេរិក។
បើតាម កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ចំណូលប្រចាំខែសីហា និងសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២៤ ខាងលើនេះ ពុំទាន់ធ្វើសវនកម្មនៅឡើយទេ ។
ជាមួយគ្នានោះ បើធៀបនឹងមួយខែមុន សម្រាប់ខែសីហា កើតឡើង +២៥ % ខណៈក្នុងរយៈពេល ៨ ខែ ឆ្នាំ នេះ បើធៀបនឹងរយៈពេល ៨ ខែឆ្នាំ កើតនឡើង + ១៥ %៕