Close

សមាគមកីឡាបាល់ទាត់ថៃ បង្កើតលីគសម្រាប់យុវជនអាយុក្រោម ២៣ឆ្នាំ ត្រៀមដណ្តើមមេដាយមាស នៅស៊ីហ្គេម ២០២៥

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
សមាគមកីឡាបាល់ទាត់ថៃ បង្កើតលីគសម្រាប់យុវជនអាយុក្រោម ២៣ឆ្នាំ ត្រៀមដណ្តើមមេដាយមាស នៅស៊ីហ្គេម ២០២៥ សមាគមកីឡាបាល់ទាត់ថៃ បង្កើតលីគសម្រាប់យុវជនអាយុក្រោម ២៣ឆ្នាំ ត្រៀមដណ្តើមមេដាយមាស នៅស៊ីហ្គេម ២០២៥

សមាគមកីឡាបាល់ទាត់ថៃ ហៅកាត់ថា FAT រួមជាមួយនឹងក្រុមហ៊ុន Thai League Limited កំពុងបើកការប្រកួតលីគ U23 Thai League ជាលើកដំបូងក្រោមឈ្មោះ ‘PEA U23 Youngster League 2024’ ជាដំណាក់កាលសម្រាប់ការអភិវឌ្ឍកីឡាករវ័យក្មេង សម្រាប់អនាគតរបស់ក្រុមដំរីសថៃ និងជាការត្រៀមខ្លួន ដើម្បីដណ្តើមមេដាយមាសនៅស៊ីហ្គេម ២០២៥ ពេលដែលខ្លួនធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមសេចក្ដីប្រកាសរបស់ FAT។

ការបង្កើតលីគសម្រាប់យុវជននេះ គឺក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករវ័យក្មេងបានប្រកួតជាប់លាប់ ដើម្បីអភិវឌ្ឍសក្តានុពលរបស់ពួកគេ ដើម្បីក្លាយជាកីឡាករបាល់ទាត់អាជីព ឬពង្រឹងសមត្ថភាពរបស់ពួកគេ ដើម្បីក្លាយជាផ្នែកមួយនៃក្រុមជម្រើសជាតិថៃ នាពេលអនាគត។

សមាគមកីឡាបាល់ទាត់ថៃ បង្កើតលីគសម្រាប់យុវជនអាយុក្រោម២៣ឆ្នាំ ត្រៀមដណ្តើមមេដាយមាស
នៅស៊ីហ្គេម ២០២៥

បើតាម FAT រដូវកាលទីមួយនៃលីគយុវជននេះ នឹងចាប់ផ្តើមនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ ដោយមានក្លឹបចំនួន ៨ ចូលរួមរួម ក្នុងនោះ មាន ៥ក្រុមមកពី Thai League 1 និង ៣ក្រុម មកពី Thai League 3 (Muang Thai League)។

PEA U23 Youngster League 2024 ឬ លីគបាល់ទាត់អាយុក្រោម២៣ឆ្នាំ ត្រៀមរៀបចំការប្រកួតជាឆ្នាំដំបូង ដែលមាន ៨ក្រុមចូលរួម រួមមាន៖ Buriram United, True Bangkok United, Port Authority FC, Nongbua Pitchaya FC, Rayong FC, Chonburi FC, Suphanburi FC និង Pattaya United

គួរបញ្ជាក់ថា កីឡាករដែលមានសិទ្ធិលេង ត្រូវមានអាយុក្រោម ២៣ឆ្នាំ មានសញ្ជាតិថៃ និងមិនត្រូវបានចុះឈ្មោះជាមួយក្លឹបផ្សេងក្នុងការប្រកួតដែលរៀបចំដោយសមាគមបាល់ទាត់ប្រទេសថៃ។ទម្រង់នៃការប្រកួត នឹងមានរចនាសម្ព័ន្ធវិលជុំទ្វេរដង ដែលក្រុមនីមួយៗប្រកួតក្នុងដី និងក្រៅដី។ រដូវកាលនេះ នឹងមានការប្រកួតសរុបចំនួន ៥៦ ដោយក្រុមនីមួយៗលេង ១៤ប្រកួត។សមាគមបាល់ទាត់ថៃនឹងផ្តល់ប្រាក់ឧបត្ថម្ភការធ្វើដំណើរសម្រាប់ក្រុមដែលប្រកួតក្រៅដី។ការប្រកួតភាគច្រើន នឹងត្រូវលេងពាក់កណ្តាលសប្តាហ៍ (ថ្ងៃអង្គារ ពុធ និងថ្ងៃព្រហស្បតិ៍)។ក្រុមដែលឈ្នះ នឹងទទួលបានពានរង្វាន់ និងប្រាក់រង្វាន់ រួមនឹងរង្វាន់ជាថវិកាបន្ថែមសម្រាប់ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ដល់លេខ៤៕

សមាគមកីឡាបាល់ទាត់ថៃ បង្កើតលីគសម្រាប់យុវជនអាយុក្រោម២៣ឆ្នាំ ត្រៀមដណ្តើមមេដាយមាស
នៅស៊ីហ្គេម ២០២៥ x