Close

ព័រទុយហ្គាល់ ប៉ះ ក្រូអាត ខណៈ អេស្ប៉ាញ ប៉ះ ស៊ែប៊ី ក្នុងថ្ងៃបើកឆាក UEFA Nations League

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
ព័រទុយហ្គាល់ ប៉ះ ក្រូអាត ខណៈ អេស្ប៉ាញ ប៉ះ ស៊ែប៊ី ក្នុងថ្ងៃបើកឆាក UEFA Nations League ព័រទុយហ្គាល់ ប៉ះ ក្រូអាត ខណៈ អេស្ប៉ាញ ប៉ះ ស៊ែប៊ី ក្នុងថ្ងៃបើកឆាក UEFA Nations League

នៅយប់ថ្ងៃ ព្រហស្បត៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ពានរង្វាន់ដ៏ធំមួយប្រចាំទ្វីអឺរ៉ុប UEFA Nations League នឹងចាប់ផ្ដើមប្រកួតបើកឆាក ដោយក្នុងនោះ ក្រុមជម្រើសជាតិព័រទុយហ្គាល់ ប៉ះ ក្រុមជម្រើសជាតិក្រូអាត ខណៈ គោជល់អេស្ប៉ាញ ប៉ះ ក្រុមជម្រើសជាតិស៊ែប៊ី។

ក្នុងថ្ងៃបើកឆាកនេះ មានការប្រកួតចំនួន៨គូ ហើយជំនួបដ៏ធំនោះ គឺជាការប៉ះគ្នារវាង ម្ចាស់ជើងឯក Nation League 2019 ព័រទុយហ្គាល់ ត្រូវបើកទ្វារផ្ទះទទួលស្វាគមន៍ក្រុមជើងឯករង World Cup 2018 ក្រូអាត នៅវេលាម៉ោង ១៖៤៥ នាទីយប់ ខណៈ ក្រុមការពារដំណែងជើងឯក Nations League អេស្ប៉ាញ ត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមជម្រើសជាតិស៊ែប៊ី ហើយការប្រកួតទាំងអស់ធ្វើឡើងនៅម៉ោងដំណាលគ្នា។

ព័រទុយហ្គាល់ ប៉ះ ក្រូអាត ខណៈ អេស្ប៉ាញ ប៉ះ ស៊ែប៊ី ក្នុងថ្ងៃបើកឆាក UEFA Nations League

ខាងក្រោមនេះជាកាលវិភាគការប្រកួតនៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៤៖
– ដាណាម៉ាក់ ប៉ះ ស្វីស
– ព័រទុយហ្គាល់ ប៉ះ ក្រូអាត
– ស្កុតឡែន ប៉ះ ប៉ូឡូញ
– ស៊ែប៊ី ប៉ះ អេស្ប៉ាញ
– បេឡារុស្ស ប៉ះ ប៊ុលហ្គារី
– អេស្តូនី ប៉ះ ស្លូវ៉ាគី
– អៀរឡង់ ប៉ះ លុចសំបួរ
-សាន់ម៉ារីណូ ប៉ះ លីចតេនស្ទីន ។

គួរបញ្ជាក់ថា ក្នុងការប្រកួត UEFA Nations League 2023 ក្រុមគោជល់អេស្ប៉ាញ បានយកឈ្នះ ក្រូអាត ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ នៅវគ្គផ្ដាច់ព្រ័ត្រ ដូច្នេះ អេស្ប៉ាញ គឺជាក្រុមការពារដំណែងជើងឯកឆ្នាំនេះ៕