Close

ហាម៉ាស៖ ឈ្លើយសឹកនៅហ្គាហ្សានឹងវិលត្រឡប់នៅក្នុង«មឈូស» ប្រសិនបើអ៊ីស្រាអែលនៅបន្តវាយឆ្មក់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
ហាម៉ាស៖ ឈ្លើយសឹកនៅហ្គាហ្សានឹងវិលត្រឡប់នៅក្នុង«មឈូស» ប្រសិនបើអ៊ីស្រាអែលនៅបន្តវាយឆ្មក់ ហាម៉ាស៖ ឈ្លើយសឹកនៅហ្គាហ្សានឹងវិលត្រឡប់នៅក្នុង«មឈូស» ប្រសិនបើអ៊ីស្រាអែលនៅបន្តវាយឆ្មក់

បរទេស៖ ក្រុមប្រដាប់អាវុធនៃក្រុមហាម៉ាស់ប៉ាឡេស្ទីននិយាយថា ឈ្លើយសឹកដែលកំពុងជាប់ឃុំនៅតំបន់ ហ្គាហ្សានឹងត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញ «នៅក្នុងមឈូស» ប្រសិនបើសម្ពាធរបស់ប្រទេសយោធាអ៊ីស្រាអែលនៅតែបន្ត ដោយព្រមានជាមួយនឹង «ការណែនាំថ្មី» ឱ្យការពារអ្នកជាប់ឃុំក្នុងករណីដែលទាហានរបស់ប្រទេសអ៊ីស្រាអែលចូលទៅជិត។

ក្រុមបប្រដាប់អាវុធនៃក្រុមហាម៉ាស់ប៉ាឡេស្ទីន បាននិយាយបែបនេះ បន្ទាប់ពីមានការទទូចរបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ឱ្យដោះលែងអ្នកជាប់ឃុំទាំងអស់ តាមរយៈការដាក់សម្ពាធយោធា ដោយជំនួសឱ្យមានកិច្ចព្រមព្រៀង ដែលនេះ មានន័យថា «ពួកគេនឹងត្រលប់ទៅគ្រួសាររបស់ពួកគេវិញនៅក្នុងមឈូស»

លោក Abu Obeida អ្នកនាំពាក្យរបស់កងពលតូច Qassam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ពីរថ្ងៃបន្ទាប់ពីសាកសពអ្នកជាប់ឃុំឃាំង៦ នាក់ត្រូវបានរកឃើញដោយកងទ័ពនៃប្រទេស អ៊ីស្រាអែល។

ហាម៉ាស៖ ឈ្លើយសឹកនៅហ្គាហ្សានឹងវិលត្រឡប់នៅក្នុង«មឈូស» ប្រសិនបើអ៊ីស្រាអែលនៅបន្តវាយឆ្មក់

សេចក្តីថ្លែងការណ៍នោះសរសេរថា « លោក Netanyahu និងកងទ័ពត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះការស្លាប់របស់អ្នកជាប់ឃុំឃាំងទាំងនោះ បន្ទាប់ពីពួកគេមានចេតនារារាំងដល់កិច្ចព្រមព្រៀងដោះដូរអ្នកទោស» ។

សេចក្តីថ្លែងការណ៍ពីកងពលតូច Qassam បានកើតឡើងភ្លាមៗបន្ទាប់ពីលោក Netanyahu បាននិយាយថា សាកសពអ្នកជាប់ឃុំទាំង ៦នាក់ នោះ ត្រូវបានរកឃើញ និងយកចេញពីផ្លូវរូងក្រោមដីនៅទីក្រុង Rafah ភាគខាងត្បូងនៃ តំបន់ Gaza និង ត្រូវបាន ប្រហារជីវិត ដោយក្រុមហាម៉ាស។

លោក Netanyahu នៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មានតាមទូរទស្សន៍កាលពីថ្ងៃចន្ទ បានសុំការអភ័យទោសពីអ្នកទាំង៦នាក់ ចំពោះការមិននាំពួកគេមកវិញជាមួយនឹងការរស់រានជីវិត។ លោក Netanyahu ថ្លែងថា«យើងទៅជិតដល់ហើយ ប៉ុន្តែយើងមិនបានជោគជ័យ»។

ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់ លោក Izzat al-Risheq បាននិយាយថា ឈ្លើយសឹកទាំង៦ នាក់ត្រូវបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់ប្រទេសអ៊ីស្រាអែល។
ទន្ទឹមនឹងនេះ ការតវ៉ាដ៏ធំមួយនៅក្នុងប្រទេសអ៊ីស្រាអែលជុំវិញការស្លាប់ជនជាប់ឃុំឃាំងនៅតែបន្ត ជាមួយនឹងការខឹងសម្បារ ដោយនិយាយថា «ពួកគេអាចមានជីវិតរស់ឡើងវិញ ប្រសិនបើរដ្ឋាភិបាលរបស់លោក Netanyahu បានចុះហត្ថលេខាលើបទឈប់បាញ់ជាមួយក្រុមហាម៉ាស»៕