Close

ក្ដៅៗ! Ronaldo ប្រកាសថា នឹងចូលនិវត្តន៍នៅ 𝐀𝐥 𝐍𝐚𝐬𝐬𝐫

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ កីឡា
ក្ដៅៗ! Ronaldo ប្រកាសថា នឹងចូលនិវត្តន៍នៅ 𝐀𝐥 𝐍𝐚𝐬𝐬𝐫 ក្ដៅៗ! Ronaldo ប្រកាសថា នឹងចូលនិវត្តន៍នៅ 𝐀𝐥 𝐍𝐚𝐬𝐬𝐫

(បាល់ទាត់)៖ អតីតខ្សែប្រយុទ្ធក្រុមអធិរាជស Real Madrid និង Manchester United កីឡាករ Cristiano Ronaldo បានបញ្ជាក់ថា ខ្លួនសប្បាយចិត្តនៅក្លិបអារ៉ាប៊ីសាអូឌីត ហើយនឹងចូលនិវត្តន៍នៅ 𝐀𝐥 𝐍𝐚𝐬𝐬𝐫។ នេះបើយោងតាមការចុះផ្សាយរបស់អ្នកកាសែតកីឡាដ៏ល្បីលោក Fabrizio Romano។

កីឡាករ Cristiano Ronaldo បាននិយាយថា៖« ខ្ញុំមិនដឹងថា តើខ្ញុំនឹងចូលនិវត្តន៍ឆាប់ៗនេះឬអត់ទេ ក្នុងរយៈពេលពីរឬបីឆ្នាំ… ប៉ុន្តែប្រកាដណាស់ ខ្ញុំនឹងចូលនិវត្តន៍នៅ 𝐀𝐥 𝐍𝐚𝐬𝐬𝐫»។

ក្ដៅៗ! Ronaldo ប្រកាសថា នឹងចូលនិវត្តន៍នៅ 𝐀𝐥 𝐍𝐚𝐬𝐬𝐫

កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅលើពិភពលោករូបនេះ បានបន្តថា៖«ខ្ញុំសប្បាយចិត្តនៅក្លឹបនេះ ខ្ញុំមានអារម្មណ៍ល្អ នៅក្នុងប្រទេសនេះផងដែរ ខ្ញុំចូលចិត្តលេងនៅប្រទេសអារ៉ាប៊ីសាអូឌីត។ ខ្ញុំចង់បន្តនៅទីនេះ»។

នៅពេលដែលមានសំណួរអំពីអ្នកកាសែតជុំវិញការធ្វើជាគ្រូបង្វឹក បន្ទាប់ពីលោកចូលនិវត្តន៍ ។ Ronaldo បានឆ្លើយថា៖« វាពិបាកណាស់ ក្នុងការគិតថា ខ្ញុំនឹងក្លាយជាគ្រូបង្វឹកបាល់ទាត់នៅថ្ងៃណាមួយ។ ក្នុងចិត្តខ្ញុំ ខ្ញុំមិនគិតថា ធ្វើជាគ្រូបង្វឹកក្រុមបាល់ទាត់ណាមួយទេ។ ខ្ញុំក៏មិនគិតអំពីរឿងនេះដែរ។ នៅថ្ងៃអនាគត ប្រហែលជាខ្ញុំ ធ្វើរឿងក្រៅបាល់ទាត់»៕

ក្ដៅៗ! Ronaldo ប្រកាសថា នឹងចូលនិវត្តន៍នៅ 𝐀𝐥 𝐍𝐚𝐬𝐬𝐫

អត្ថបទទាក់ទង