Close

ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍តាំងបង្ហាញសាកល្បង ពិព័រណ៌រថយន្តទំនើបៗ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍តាំងបង្ហាញសាកល្បង ពិព័រណ៌រថយន្តទំនើបៗ ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍តាំងបង្ហាញសាកល្បង ពិព័រណ៌រថយន្តទំនើបៗ

សៀមរាប៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលខេត្តបានសហការជាមួយក្រុមការងារ Gumball នៅកម្ពុជានឹងរៀបចំព្រឹត្តិការណ៍តាំងបង្ហាញសាកល្បង ពិព័រណ៌រថយន្តទំនើបៗចំនួនពី ៨០ ទៅ ១០០គ្រឿង និងក្រុមម៉ូតូចំនួន ៥០គ្រឿង នៅសួនច្បារខាងជេីងស្ពានថ្មព្រះរាជដំណាក់។

ព្រឹត្តិការណ៍នេះ ក៏មាន Mini- Concert នៃតាំងរថយន្តឡានទំនើប សម្រាប់ផ្សព្វផ្សាយចំពោះព្រឹត្តការណ៍ត្រៀមសម្រាប់ព្រឹត្តិការណ៍ធំនាថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាបបានអំពាវនាវដល់
បងប្អូន ភ្ញៀវទេសចរជាតិ អន្តរជាតិអញ្ជេីញចូលរួមដោយសេរីឱ្យបានច្រេីនកុះករ៕

ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍តាំងបង្ហាញសាកល្បង ពិព័រណ៌រថយន្តទំនើបៗ