Close

ព្រះបរមរាជវាំងថ្កោលទោសចំពោះជនអនាមិកប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយព័ត៌មានធ្វើឲ្យប៉ះពាល់ អង្គព្រះមហាក្សត្រ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ព្រះបរមរាជវាំងថ្កោលទោសចំពោះជនអនាមិកប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយព័ត៌មានធ្វើឲ្យប៉ះពាល់ អង្គព្រះមហាក្សត្រ ព្រះបរមរាជវាំងថ្កោលទោសចំពោះជនអនាមិកប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយព័ត៌មានធ្វើឲ្យប៉ះពាល់ អង្គព្រះមហាក្សត្រ

ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង បានចេញសេក្តីថ្លែងការណ៍ប្រកាសដាច់អហង្ការ និងថ្កោលទោស ចំពោះជនអនាមិកបានប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយព័ត៌មានធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាម អង្គព្រះមហាក្សត្រ។

សេចក្ដីថ្លែងការណ៍របស់ ក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១៩ សីហា បានឲ្យដឹងថា «សូមប្រកាសដាច់អហង្ការ និងថ្កោលទោស ចំពោះជនអនាមិក ដែលបានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម មានឈ្មោះ ព្រះបរមរាជវាំង Royal Palace Of Cambodia និងយុវជនក្រោមម្លប់ព្រះមហាក្សត្រ ដែលបានចេញផ្សាយធ្វើឲ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុងឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ»

បើតាមសេចក្តីថ្លែងការណ៍នេះ ការប្រព្រឹត្តបែបនេះ គឺជាការបំពានច្បាប់ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា «អង្គ ព្រះមហាក្សត្រ មិនមែននរណារំលោភបំពានបានឡើយ»។
សូមអានសេចក្តីប្រកាសព័ត៌មាននៅខាងក្រោម៖

ព្រះបរមរាជវាំងថ្កោលទោសចំពោះជនអនាមិកប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយព័ត៌មានធ្វើឲ្យប៉ះពាល់ អង្គព្រះមហាក្សត្រ