Close

ឧបនាយកដ្ឋមន្ត្រី ស៊ុន ចាន់ថុល សម្របសម្រួលដោះស្រាយបញ្ហារបស់វិស័យឯកជនក្នុងការនាំចេញផលិតផលបន្ទះសូឡា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឧបនាយកដ្ឋមន្ត្រី ស៊ុន ចាន់ថុល សម្របសម្រួលដោះស្រាយបញ្ហារបស់វិស័យឯកជនក្នុងការនាំចេញផលិតផលបន្ទះសូឡា ឧបនាយកដ្ឋមន្ត្រី ស៊ុន ចាន់ថុល សម្របសម្រួលដោះស្រាយបញ្ហារបស់វិស័យឯកជនក្នុងការនាំចេញផលិតផលបន្ទះសូឡា

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំអន្តរក្រសួង និងវិស័យឯកជនចំនួន១២ក្រុមហ៊ុន ដើម្បីប្រជុំពិភាក្សាដោះស្រាយលើបញ្ហានាំចេញផលិតផលបន្ទះសូឡាទៅទីផ្សារសហរដ្ឋអាមេរិកឱ្យមានភាពរលូន។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។

ឧបនាយកដ្ឋមន្ត្រី ស៊ុន ចាន់ថុល សម្របសម្រួលដោះស្រាយបញ្ហារបស់វិស័យឯកជនក្នុងការនាំចេញផលិតផលបន្ទះសូឡា

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យដោះស្រាយលើបញ្ហាប្រឈមរបស់វិស័យឯកជន ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានដើរតួនាទីសំខាន់ក្នុងការថែទាំវិនិយោគ គាំទ្រធុរកិច្ច រួមបញ្ចូលទាំងការស្ដាប់អំពីកង្វល់ និងបញ្ហាប្រឈមនានារបស់វិស័យឯកជន ជំរុញកិច្ចសម្របសម្រួល និងដាក់ជូនដំណោះស្រាយទៅវិនិយោគិន៕