Close

សម្តេចតេជោ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចតេជោ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ សម្តេចតេជោ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់

នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញជាង ៧ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ និងឆ្នាំសិក្សា២០១៩-២០២០ សរុបចំនួន ៧​ ០២១នាក់ នារី ៣​ ៧០១នាក់។

គិតចាប់តាំងពីឆ្នាំ១៩៨០ មកទល់ឆ្នាំសិក្សា២០១៩-២០២០ និស្សិតបាន​បញ្ចប់ការសិក្សាសរុប ៥៤​ ៧០៦នាក់ (នារី ២០,៧៣៨នាក់)។ ក្នុងនោះមាននិស្សិត​អាហារូបករណ៍​សរុប ១៩​ ៧៨៦នាក់ (នារី ៦​ ១៦១នាក់) និងនិស្សិតជ័យលាភីអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សរុប ៩៧នាក់ (នារី ៦៣ នាក់)។

ក្នុងឆ្នាំសិក្សា ២០២២-២០២៣នេះ និសិ្សតកំពុងសិក្សាសរុប ១៩​ ៨៦៤នាក់ (នារី ១១​ ២២៥ នាក់) ក្នុងនោះនិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សរុប ២៤៩នាក់ (នារី ១៣៩នាក់)។

អត្ថបទទាក់ទង