Close

រយៈពេល៣សប្ដាហ៍ក្នុងខែធ្នូ រាជរដ្ឋាភិបាលទទួលបានគម្រោងវិនិយោគថ្មីៗចំនួន១០ មានទុនវិនិយោគសរុបជិត៥០លានដុល្លារ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានជាតិ
រយៈពេល៣សប្ដាហ៍ក្នុងខែធ្នូ រាជរដ្ឋាភិបាលទទួលបានគម្រោងវិនិយោគថ្មីៗចំនួន១០ មានទុនវិនិយោគសរុបជិត៥០លានដុល្លារ រយៈពេល៣សប្ដាហ៍ក្នុងខែធ្នូ រាជរដ្ឋាភិបាលទទួលបានគម្រោងវិនិយោគថ្មីៗចំនួន១០ មានទុនវិនិយោគសរុបជិត៥០លានដុល្លារ

តបតាមសំណើសុំវិនិយោគថ្មីចំនួន១០ នៅក្នុងរយៈពេល៣សប្ដាហ៍ ដោយចាប់គិតពីថ្ងៃទី០២ រហូតដល់ថ្ងៃទី២៦ ក្នុងខែធ្នូ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគតាមសំណើដែលមានទំហំទឹកប្រាក់សរុបចំនួន ៤៨.៧ លានដុល្លារ និងបង្កើតឱកាសការងារជូនដល់ពលរដ្ឋសរុបចំនួន ៨,៦៨៥ កន្លែង។

ក្រុមហ៊ុនដែលទទួលបានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាទាំងនោះរួមមានដូចខាងក្រោម ៖

១ – ក្រុមហ៊ុន TEXTSTAR GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវចោមចៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៨៧កន្លែង។

២ – ក្រុមហ៊ុន PHOENIX FASHION (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅលើក្បាលដីលេខ៨៦៥ ផ្លូវលំ ភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣,៣៥៨កន្លែង។

៣ – ក្រុមហ៊ុន AW CASHMERE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,១១៧កន្លែង។

៤ – ក្រុមហ៊ុន SUPERCAN (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,២៦៤កន្លែង។

៥ – ក្រុមហ៊ុន XN FU INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង ថង់យួរដៃ ស្រោមដៃ និងកន្សែងពោះគោ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៧ ភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៤១កន្លែង។

៦- ក្រុមហ៊ុន DAY SEN PACKAGE CO., LTD វិនិយោគបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិស្រែអំព្រុំ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៧៨កន្លែង។

៧- ក្រុមហ៊ុន QUAN MING SHUN (CAMBODIA) NEW MATERIALS CO., LTD. គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៦.៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។

៨ – ក្រុមហ៊ុន CHUANGJU PLASTICS (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៦.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។

៩ – ក្រុមហ៊ុន TB PACKAGING (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតផលិតផលធ្វើពីក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨០នាក់។

១០ – ក្រុមហ៊ុន VP PRINTING AND PACKAGING CO., LTD. គម្រោងបង្កើតរោងចក្របោះពុម្ព និងផលិតផលិតផលវិចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូលយ៉ាល់ គ្រុប រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ១.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៦០នាក់។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីដើមឆ្នាំ២០២២ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការសេដ្ឋកិច្ចយ៉ាងទូលាយឡើងវិញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លៀសវៃថបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កម្ពុជាបានបន្តដំណើររីកមុខមាត់នៅលឆាកអន្តរជាតិ ជាមួយនឹងការទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់ ជាពិសេសបន្ទាប់ពីបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានក្នុងនាមជាប្រធានឆ្នាំ២០២២ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់៕

អត្ថបទទាក់ទង