ទ្រព្យសម្បត្តិសុទ្ធរបស់លោក Trump ធ្លាក់ចុះជិត ៩០០លានដុល្លារ
បរទេស៖ ទ្រព្យសម្បត្តិសុទ្ធរបស់ លោក Donald Trump អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតីឆ្នាំ ២០២៤ កំពុងប្រឈមមុខនឹងការធ្លាក់ចុះ យ៉ាងគំហុក បន្ទាប់ពីលោកស្រី Kamala Harris អនុប្រធានាធិបតី ចូលរួមក្នុងការប្រកួតយកដំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ ២០២៤ កាលពីថ្ងៃទី ២១ ខែកក្កដា។
បើតាមសេចក្តីរាយការណ៍របស់ Albawaba ទ្រព្យសម្បត្តិសុទ្ធរបស់ លោក Trump បានធ្លាក់ចុះជិត ៩០០ លានដុល្លារ ដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃនៃភាគហ៊ុនបណ្តាញ សង្គម Truth Social របស់លោក។
បណ្តាញសង្គម Truth Social ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបច្ចេកវិទ្យាគ្រប់គ្រងដោយលោក Donald Trump មានការធ្លាក់ចុះយ៉ាងខ្លាំងនៃភាគហ៊ុនរបស់លោក Trump ចាប់តាំងពីលោកស្រី Kamala Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិកបានចូលរួមប្រជែងនាពេលថ្មីៗនេះ។
ក្រុមហ៊ុន Trump Media Group បានកត់ត្រានៃការធ្លាក់ចុះ ២៣% កាលពីថ្ងៃព្រហស្បតិ៍ចំពេលការលក់ទីផ្សារធំ។
គួរបញ្ជាក់ផងដែរថា លោក Trump មានភាគហ៊ុនជាង ៤ ពាន់លានដុល្លារនៅក្នុងភាគហ៊ុន នៃបណ្តាញសង្គម Truth Social។ ទោះជាយ៉ាងណាក៏ដោយភាគហ៊ុនរបស់លោកបានធ្លាក់ចុះដល់ទៅជិត ៣.១ ពាន់លានដុល្លារកាលពីថ្ងៃទី ១៩ ខែកក្កដា នៅពេលដែល លោក ប្រធានាធិបតី Joe Biden បានប្រកាសចាកចេញពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ៕