Close

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្រកាសប្រឆាំងដាច់ខាតចំពោះការគំរាមហែងណាមួយមកលើប្រទេសខ្លួន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្រកាសប្រឆាំងដាច់ខាតចំពោះការគំរាមហែងណាមួយមកលើប្រទេសខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្រកាសប្រឆាំងដាច់ខាតចំពោះការគំរាមហែងណាមួយមកលើប្រទេសខ្លួន

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែល នឹងកំណត់សកម្មភាពឈ្លានពាន និងប្រឆាំងដាចខាតចំពោះការគំរាមកំហែងណាមួយនៅចំពោះមុខចំពោះមកលើប្រទេសអ៊ីស្រាអែល ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានថ្លែងបែបនេះជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីមានការសម្លាប់មេដឹកនាំនយោបាយកំពូលរបស់ក្រុមហាម៉ាស គឺលោក Ismail Haniyeh នៅក្នុងការវាយប្រហារតាមអាកាសក្នុងទីក្រុងតេអេរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍ លោក Benjamin Netanyahu មិនបាននិយាយអំពីការសម្លាប់មេដឹកនាំក្រុមហាម៉ាសនោះទេ។
ទាំងក្រុមហាម៉ាស់ និងអ៊ីរ៉ង់បានស្តីបន្ទោសប្រទេសអ៊ីស្រាអែលភ្លាមៗចំពោះការធ្វើឃាតនេះ និងបានចាត់ទុកថា សកម្មភាពនេះ អាចនឹងនាំឱ្យមានការកើនឡើងទៅជាសង្រ្គាមក្នុងតំបន់។

ការសម្លាប់មេដឹកនាំក្រុមហាម៉ាស នេះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសអ៊ីស្រាអែលបានកំណត់គោលដៅលើមេបញ្ជាការកំពូលម្នាក់ក្នុងក្រុម Hezbollah ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅក្នុងរដ្ឋធានី Beirut ប្រទេសលីបង់។

លោក Netanyahu បាននិយាយថា «មានថ្ងៃដ៏លំបាកនៅខាងមុខរបស់យើង។ ចាប់តាំងពីការវាយប្រហារនៅទីក្រុង Beirut ការគំរាមកំហែងត្រូវបានឮពីគ្រប់ភាគី»។

លោកបន្តថា៖«យើងត្រូវបានរៀបចំសម្រាប់សេណារីយ៉ូណាមួយ ហើយនឹងឈររួបរួម និងប្តេជ្ញាប្រឆាំងនឹងការគំរាមកំហែងណាមួយ។ អ៊ីស្រាអែលនឹងកំណត់តម្លៃដ៏ធ្ងន់ពីការឈ្លានពានណាមួយប្រឆាំងនឹងយើង»៕

អត្ថបទទាក់ទង