Close

លោកTrump អាចនឹងដើចេញពីកម្មវិធីជជែកដេញដោល ជាមួយ លោកស្រី Kamala

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោកTrump អាចនឹងដើចេញពីកម្មវិធីជជែកដេញដោល ជាមួយ លោកស្រី Kamala លោកTrump អាចនឹងដើចេញពីកម្មវិធីជជែកដេញដោល ជាមួយ លោកស្រី Kamala

បរទេស៖ លោក Donald Trump អតីត និងជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់អាណត្តិថ្មី កាលពីថ្ងៃច័ន្ទ ហាក់មានភាពស្ទាក់ស្ទើរក្នុងការចូលរួមកម្មវិធីជជែកដេញដោល ជាមួយ អនុប្រធានាធិបតី លោកស្រី Kamala Harris ដែលជាគូរប្រជែងរបស់លោកដោយលោកសន្និដ្ឋានថា គ្មានតម្លៃសម្រាប់លោក ។

លោក Trump នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News Channel ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃច័ន្ទ ត្រូវបានគេសង្កត់សួរជាច្រើនដងអំពីការប្តេជ្ញាចិត្តក្នុងការចូលរួមកម្មវិធីជជែកដេញដោលជាមួយលោកស្រី Harris។

ជាចម្លើយ លោក Trump និយាយថា « ខ្ញុំប្រហែលជានឹងចូលរួមជជែកពិភាក្សា ប៉ុន្តែ ខ្ញុំក៏អាចមិនចូលរួមដែរ» ។

អតីតប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ បានចូលរួមកម្មវិធីជជែកដេញដោល ជាមួយ ប្រធានាធិបតីលោក Joe Biden នៅពេលដែល លោក Biden ត្រូវបានតែងតាំងជាបេក្ខភាពបន្តធ្វើជាប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ ប៉ុន្តែ នៅពេលនោះ លោក Biden ត្រូវបានគេមើលឃើញថា មិនមានស្មារតីគ្រប់គ្រាន់ សម្រាប់ការប្រកួតយកតំណែងប្រធានាធិបតីនេះទេ ។

បន្ទាប់ពីលោក Biden បានប្រកាសចុះ ចេញពីការប្រជែងតំណែងប្រធានាធិបតីនេះ លោក បានប្រគល់ ឱ្យលោកស្រី Harris ដែលជាអនុប្រធានាធិបតីរបស់លោក ជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ ដើម្បីធ្វើជាគូរប្រជែងជាមួយនឹងលោក Trump ។

លោក Trump បាននឹងកំពុងសាកសួរលក្ខខណ្ឌនៃការជជែកដេញដោលដំបូងដែលលោកបានយល់ព្រមជាមួយលោក Biden កាលពីលើកមុន។ ដែលនៅពេលនោះ លោកស្នើឱ្យមានការជជែកដេញដោលនៅថ្ងៃទី១០ ខែកញ្ញា នៅស្ថានីយ៍ទូរទស្សន៍ផ្សេងពី ស្ថានីយ៍ទូរទស្សន៍ ABC News ដោយហៅ ស្ថាប័ននេះ ថាជាស្ថាប័ន «ព័ត៌មានក្លែងក្លាយ»។

កាលពីសប្តាហ៍មុន នៅក្នុងការហៅទូរស័ព្ទជាមួយអ្នកសារព័ត៌មាន លោក Trump ត្រូវបានសួរថាតើលោកនឹងប្តេជ្ញាក្នុងការជជែកដេញដោលជាមួយលោកស្រី Harris ដែរឬទេ ? ។លោក Trumបានឆ្លើយតបថា៖ «អូ បាទ ពិតជាមែន។ ខ្ញុំចង់!» ប៉ុន្តែ លោកបាននិយាយបន្ថែមថា «ត្រូវមានកាតព្វកិច្ចក្នុងការជជែកពិភាក្សា»។

នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃច័ន្ទ អ្នកកម្មវិធី ដែលមានឈ្មោះ Laura Ingraham បានចុចសួរម្តងហើយម្តងទៀតចំពោះ លោក Trump ថាតើលោកនឹងប្តេជ្ញាចិត្តក្នុងការជជែកដេញដោលដែរឬទេ?។

លោក Trump បានឆ្លើយថា «ខ្ញុំចង់ធ្វើការជជែកដេញដោល។ ប៉ុន្តែខ្ញុំក៏អាចនិយាយរឿងនេះបានដែរ។ គ្រប់គ្នាដឹងថាខ្ញុំជានរណា។ ហើយឥឡូវនេះ មនុស្សដឹងថានាងជានរណា»។ ទោះជាយ៉ាងណា នៅទីបំផុត លោក Trump បាននិយាយថា «ចម្លើយគឺបាទ ខ្ញុំប្រហែលជានឹងបញ្ចប់ការជជែកវែកញែក»៕

អត្ថបទទាក់ទង