Close

មេដឹកនាំ Hezbollah ប្រកាសថានឹងបញ្ឈប់ការវាយប្រហារនៅតាមព្រំដែនប្រទេសអ៊ីស្រាអែល ប្រសិនបើកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សាឈានដល់ការសម្រេច

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
មេដឹកនាំ Hezbollah ប្រកាសថានឹងបញ្ឈប់ការវាយប្រហារនៅតាមព្រំដែនប្រទេសអ៊ីស្រាអែល ប្រសិនបើកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សាឈានដល់ការសម្រេច មេដឹកនាំ Hezbollah ប្រកាសថានឹងបញ្ឈប់ការវាយប្រហារនៅតាមព្រំដែនប្រទេសអ៊ីស្រាអែល ប្រសិនបើកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សាឈានដល់ការសម្រេច

ប្រធានក្រុម Hezbollah លោក Hassan Nasrallah បាននិយាយកាលពីថ្ងៃពុធថា ក្រុមភេរវករលីបង់របស់លោកនឹងទទួលយកការសម្រេចចិត្តរបស់សម្ព័ន្ធមិត្តប៉ាឡេស្ទីន ឬក្រុម Hamas លើការចរចាដោះលែងចំណាប់ខ្មាំងនៅ Gaza ហើយនឹងបញ្ឈប់ការវាយប្រហារនៅតាមព្រំដែនប្រទេសអ៊ីស្រាអែល ប្រសិនបើកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានសម្រេច។

ក្រុម Hezbollah ត្រូវបានគេរាយការណ៍ពីការវាយប្រយុទ្ធគ្នាស្ទើរតែរាល់ថ្ងៃជាមួយកងកម្លាំងអ៊ីស្រាអែលដើម្បីគាំទ្រដល់ក្រុមហាម៉ាស ចាប់តាំងពីមានការវាយប្រហារកាលថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ របស់ក្រុមភេរវករប៉ាឡេស្ទីនលើប្រទេសអ៊ីស្រាអែល ហើយបានបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីប។

លោក Nasrallah បាននិយាយដោយសំដៅទៅលើក្រុមគាំទ្រអ៊ីរ៉ង់ ហើយប្រឆាំងនឹងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកថា «ក្រុមហាម៉ាស់កំពុងចរចា ក្នុងការនាមជាអ្នកតស៊ូប្រយុទ្ធ»។ ក្រុមហាម៉ាស់បានផ្តល់សញ្ញាថា ខ្លួននឹងទម្លាក់ការចង់បានទាំងរបស់ខ្លួនឱ្យតែមានកិច្ចព្រមព្រៀងបទឈប់បាញ់មួយពេញលេញ ប៉ុន្តែ ប្រទេសអ៊ីស្រាអែលបានច្រានចោលម្តងហើយម្តងទៀត ។ ជាលក្ខខណ្ឌសម្រាប់ការចាប់ផ្តើមកិច្ចចរចាបទឈប់បាញ់ ក្រុមហាម៉ាស់ និយាយថា ខ្លួននឹងស្វែងរកការប្តេជ្ញាចិត្តពីអ្នកសម្របសម្រួលបន្ថែមទៀត ។

លោក Nasrallah បាននិយាយថា «អ្វីក៏ដោយដែលក្រុមហាម៉ាសទទួលយក មនុស្សគ្រប់គ្នាទទួលយក និងពេញចិត្ត ។ យើងមិនសុំឱ្យ (ហាម៉ាស) សម្របសម្រួលជាមួយយើងទេ ពីព្រោះសមរភូមិដំបូងគឺជារបស់ពួកគេ» ។

ការលើកឡើងរបស់លោក Nasrallah បានកើតមានឡើងនៅប៉ុន្មានថ្ងៃ បន្ទាប់ពីលោកបានជួបជាមួយគណៈប្រតិភូក្រុមហាម៉ាស់ ដែលដឹកនាំដោយប្រធានទំនាក់ទំនងបរទេស លោក Khalil al-Hayya ហើយខណៈដែលការចរចាត្រូវចាប់ផ្តើមឡើងវិញក្នុងប្រទេសកាតា ឆ្ពោះទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់ដោះលែងចំណាប់ខ្មាំងនៅក្នុងសង្រ្គាម Gaza។

លោក Nasrallah បាននិយាយម្តងទៀតនូវជំហររបស់ខ្លួនថា «ប្រសិនបើបទឈប់បាញ់ត្រូវបានសម្រេច ហើយយើងទាំងអស់គ្នាសង្ឃឹមចំពោះរឿងនោះ… យើងនឹងឈប់បាញ់ដោយគ្មានការពិភាក្សាណាមួយឡើយ»។

លោកបន្ថែមថា «នោះគឺជាការប្តេជ្ញាចិត្តមួយ ពីព្រោះវាជាផ្នែកគាំទ្រ ហើយយើងបានដឹងយ៉ាងច្បាស់ (អំពីរឿងនេះ) តាំងពីដំបូងមក»។
ទោះជាយ៉ាងណា លោក Nasrallah បានព្រមានថា “យើងនឹងមិនអនុញ្ញាតឱ្យមានការវាយប្រហារណាមួយដែលសត្រូវអ៊ីស្រាអែលអាចអនុវត្តប្រឆាំងនឹងលីបង់ (ទោះបីជា) មានបទឈប់បាញ់នៅហ្គាហ្សាក៏ដោយ” ។

យ៉ាងនេះ ក្តី រដ្ឋមន្ត្រីការពារជាតិអីស្រាអែល លោក Yoav Gallant បាននិយាយកាលពីថ្ងៃអាទិត្យថា «យើងនឹងបន្តប្រយុទ្ធ និងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីនាំមកនូវលទ្ធផលដែលចង់បាន នៅក្នុងយុទ្ធនាការប្រឆាំងនឹងក្រុម Hezbollah ទោះបីជាមានបទឈប់បាញ់ក៏ដោយ នៅក្នុង Gaza Strip» ៕

អត្ថបទទាក់ទង