Close

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បើកវគ្គបំប៉នការងារដឹកនាំជូនដល់ស្នងការរងរាជធានី-ខេត្ត ជាសិក្ខាកាមសរុប ១៣០នាក់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បើកវគ្គបំប៉នការងារដឹកនាំជូនដល់ស្នងការរងរាជធានី-ខេត្ត ជាសិក្ខាកាមសរុប ១៣០នាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បើកវគ្គបំប៉នការងារដឹកនាំជូនដល់ស្នងការរងរាជធានី-ខេត្ត ជាសិក្ខាកាមសរុប ១៣០នាក់

ភ្នំពេញ៖​អនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទអគ្គស្នងការរងនិងជាស្នងកការនគរបាលរាជធានីភ្នំពេញ នៅ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានបើកវគ្គបំប៉នការងារដឹកនាំជូនដល់លោកលោកស្រីស្នងការរងមកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន០៥ សរុបចំនួន១៣០នាក់។

វគ្គបំប៉នខាងលើនេះបានរៀបចំធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពជូនដល់នាយនគរបាលឱ្យមានចំណេះជំនាញកាន់តែច្បាស់លាស់ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងការងារដឹកនាំក្នុងអង្គភាពអនុវត្តភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា វគ្គបំប៉នេះគឺផ្តើមឡើងដោយមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិគឺក្នុងគោលបំណងបង្កើនចំណេះជំនាញជូនដល់លោកលោកស្រីស្នងការរងឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបញ្ជាការងារលើកិច្ចការការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យមានគុណភាព ប្រសិទ្ធភាព នៅក្នុងតំណាក់កាលដែលព្រះរាជាណាចក្រកម្ពុជា កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ។

ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងទៀតថា វគ្គបំប៉នគឺមានសារសំខាន់សម្រាប់លោកស្រីស្នងការរងទទួលបានបទពិសោធន៍ជាក់ស្តែងពីគ្រូបង្គោលដែលមានបទពិសោធន៍លើការងារដឹកនាំនិងក៏បាន ផ្តាំផ្ញើដល់លោកលោកស្រីស្នងការរង ដែលជាសិក្ខាកាមត្រូវយកចិត្តទុកដាក់រៀនសូត្រស្តាប់រាល់ការបង្ហាត់បង្ហាញមេរៀនពីគ្រូបង្គោល ដើម្បីទទួលបានចំណេះដឹងពិតប្រាកដយកទៅបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួនឱ្យបានជោគជ័យ។

សូមបញ្ជាក់ថា វគ្គបំប៉នខាងលើមានរយៈពេល០៤ថ្ងៃ លោកលោកស្រីស្នងការរងដែលជាសិក្ខាកាមទទួលបានការសិក្សារៀនសូត្រវគ្គបំប៉ននេះសរុប១៣០នាក់ ក្នុងនោះស្រី០៤នាក់ មកពី៖១,ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២១នាក់ ២,ស្នងការការដ្ឋាននគរបាលខេត្តកណ្តាលចំនួន៣២នាក់ ៣,ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន២៩នាក់៤, ស្នងការដ្ឋាននគរបាលខេត្តតាកែវ២៥នាក់និង៥,ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចំនួន២៣នាក់។គ្រូបង្គោលចំនួន០៤នាក់មកពីអគ្គស្នងការដ្ឋាននគរបាលជាតិ៕

អត្ថបទទាក់ទង