Close

លោក Netanyahu៖ កិច្ចព្រមព្រៀងនៅ Gaza ត្រូវតែអនុញ្ញាតឱ្យអ៊ីស្រាអែលបន្តការប្រយុទ្ធរហូតសម្រេចដល់គោលដៅ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោក Netanyahu៖ កិច្ចព្រមព្រៀងនៅ Gaza ត្រូវតែអនុញ្ញាតឱ្យអ៊ីស្រាអែលបន្តការប្រយុទ្ធរហូតសម្រេចដល់គោលដៅ លោក Netanyahu៖ កិច្ចព្រមព្រៀងនៅ Gaza ត្រូវតែអនុញ្ញាតឱ្យអ៊ីស្រាអែលបន្តការប្រយុទ្ធរហូតសម្រេចដល់គោលដៅ

បរទេស៖ នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ Gaza ត្រូវតែអនុញ្ញាតឱ្យអ៊ីស្រាអែលបន្តការប្រយុទ្ធរហូតដល់សម្រេចគោលដៅ ខណៈការពិភាក្សាលើផែនការរបស់សហរដ្ឋអាមេរិកដែលមានបំណងបញ្ចប់សង្រ្គាមរយៈពេលប្រាំបួនខែត្រូវបានគេរំពឹងថានឹងចាប់ផ្តើមឡើងវិញ។

ប្រាំថ្ងៃបន្ទាប់ពីក្រុមហាម៉ាស់បានទទួលយកផ្នែកសំខាន់នៃផែនការនេះ មន្ត្រីពីររូបមកពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបាននិយាយថាក្រុមនេះកំពុងរង់ចាំការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះសំណើចុងក្រោយរបស់ខ្លួន។

ជុំវិញបញ្ហានេះ លោក Netanyahu គ្រោងនឹងធ្វើកិច្ចពិភាក្សាលើជំហានបន្ទាប់ក្នុងការចរចាលើផែនការបីដំណាក់កាលដែលត្រូវបានបង្ហាញកាលពីខែឧសភាដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ហើយកំពុងត្រូវបានសម្របសម្រួលដោយប្រទេសកាតា និងអេហ្ស៊ីប។

ផែនការនេះ មានគោលបំណងបញ្ចប់សង្រ្គាម និងដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលប្រហែល១២០ នាក់ដែលកំពុងត្រូវបានឃុំខ្លួននៅហ្គាហ្សា។
ក្រុមហាម៉ាស់បានទម្លាក់ការទាមទារដ៏សំខាន់មួយដែលអ៊ីស្រាអែលបានប្តេជ្ញាចិត្តជាលើកដំបូងចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍ និង អនុញ្ញាតឱ្យការចរចាសម្រេចបានពេញមួយដំណាក់កាលដំបូងរយៈពេលប្រាំមួយសប្តាហ៍។ នេះ បើតាមប្រភពពីក្រុមហាម៉ាស់បានប្រាប់ Reuters កាលពីថ្ងៃសៅរ៍ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

ប៉ុន្តែលោក Netanyahu បាននិយាយថា លោកបានទទូចថា កិច្ចព្រមព្រៀងនេះមិនត្រូវរារាំងអ៊ីស្រាអែលពីការបន្តការប្រយុទ្ធគ្នាឡើយ រហូតដល់គោលដៅសង្គ្រាមត្រូវបានសម្រេច។ គោលដៅទាំងនោះត្រូវបានកំណត់នៅពេលចាប់ផ្តើមសង្រ្គាម ជាការរុះរើកម្លាំងយោធា និងការគ្រប់គ្រងរបស់ក្រុមហាម៉ាស ក៏ដូចជាការប្រគល់ចំណាប់ខ្មាំងមកវិញ។

លោក Netanyahu បាននិយាយថា “ផែនការដែលត្រូវបានយល់ព្រមដោយអ៊ីស្រាអែល និងដែលត្រូវបានស្វាគមន៍ដោយប្រធានាធិបតី Biden នឹងអនុញ្ញាតឱ្យអ៊ីស្រាអែលនាំត្រលប់មកវិញនូវចំណាប់ខ្មាំង ” ៕

អត្ថបទទាក់ទង