Close

រដ្ឋមន្ត្រីការពារជាតិអាមេរិកជួបជាមួយរដ្ឋមន្ត្រីការពារជាតិថ្មីរបស់រុស្ស៊ីជាលើកដំបូង ពិភាក្សាពីសង្គ្រាមនៅអ៊ុក្រែន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិអាមេរិកជួបជាមួយរដ្ឋមន្ត្រីការពារជាតិថ្មីរបស់រុស្ស៊ីជាលើកដំបូង ពិភាក្សាពីសង្គ្រាមនៅអ៊ុក្រែន រដ្ឋមន្ត្រីការពារជាតិអាមេរិកជួបជាមួយរដ្ឋមន្ត្រីការពារជាតិថ្មីរបស់រុស្ស៊ីជាលើកដំបូង ពិភាក្សាពីសង្គ្រាមនៅអ៊ុក្រែន

បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្សីបាននិយាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Andrei Belousov និងសមភាគីអាមេរិករបស់លោក Lloyd Austin បានសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិរុស្សីបានបញ្ជាក់ថា «រដ្ឋមន្ត្រីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងបានកត់សម្គាល់ថាការសន្ទនានេះបានកើតឡើង “តាមគំនិតផ្តួចផ្តើមរបស់ភាគីសហរដ្ឋអាមេរិក” ។

បើតាមសេចក្តីថ្លែងការណ៍ លោក Andrei Belousov បានចង្អុលបង្ហាញពីគ្រោះថ្នាក់នៃការកើនឡើងបន្ថែមទៀតនៃស្ថានការណ៍ទាក់ទងនឹងការផ្គត់ផ្គង់អាវុធរបស់សហរដ្ឋអាមេរិកជាបន្តបន្ទាប់ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ក្រៅពីនេះ បញ្ហាផ្សេងទៀតក៏ត្រូវបានពិភាក្សាផងដែរ។

មន្ទីរបញ្ចកោណក៏បានរាយការណ៍ពីការហៅទូរស័ព្ទនេះផងដែរដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Austin បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាខ្សែទំនាក់ទំនងចំពេលមានសង្រ្គាមដែលកំពុងបន្តរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា វាជាការហៅទូរស័ព្ទលើកដំបូងរបស់ លោក Austin ជាមួយ លោក Belousov ដែលទើបត្រូវបានតែងតាំងឱ្យកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិរុស្សីនៅក្នុងខែឧសភា។

ប្រទេសរុស្ស៊ីបានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការគាំទ្រផ្នែកយោធាដែលកំពុងបន្តសម្រាប់អ៊ុយក្រែន ហើយថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ភ្លើងខៀវឱ្យទីក្រុង Kyiv ប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិកលើផ្នែកខ្លះនៃប្រទេសរុស្ស៊ីនៅជិតទីក្រុង Kharkov ។

កាលពីថ្ងៃចន្ទ វិមានក្រឹមឡាំងបានព្រមានសហរដ្ឋអាមេរិកអំពី “ផលវិបាក” ហើយបានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដោយទីក្រុងម៉ូស្គូបានបញ្ជាក់ថា ការវាយប្រហាររបស់អ៊ុយក្រែនជាមួយនឹងកាំជ្រួចរបស់អាមេរិកទៅលើតំបន់គ្រីមៀបានសម្លាប់មនុស្ស ៤ នាក់ ៕

អត្ថបទទាក់ទង