ទូររថភ្លើងដែលទិញពីជប៉ុន ២ទូរចុងក្រោយ នឹងធ្វើតេស្តសាកល្បងស្អែកនេះហើយ
ភ្នំពេញ៖ បើគ្មានការប្រែប្រួលទេ ទូររថភ្លើង Kiha-183 ចំនួន២ទូរចុងក្រោយ ដែលទើបកែកុនរួចលើប្រព័ន្ធជើងក្រោម និងបរិក្ខាសម្រាប់ដឹកអ្នកដំណើរ នឹងបើកបរធ្វើតេស្តសាកល្បងលើផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ)នៅព្រឹកថ្ងៃពុធទី២៦ ខែមិថុនា ឆ្នាំ២០២៤ស្អែកនេះហើយ។
Kiha-183 ប្រភេទ DMU (Diesel Multiple Unit)ចំនួន៩គ្រឿងហើយ បានបើកបរតេស្តសាកល្បងទាំងផ្លូវដែកភាគខាងត្បូង(ព្រះសីហនុ-ភ្នំពេញ) និងភាគខាងជើង(ភ្នំពេញ-មានក-ខេត្តកំពង់ឆ្នាំង)ប្រកដោយជោគជ័យជាបន្តបន្ទាប់ កាលពីពេលកន្លងទៅថ្មីៗនេះ។
ការបើកបរធ្វើតេស្តសាកល្បងលើផ្លូវដែកភាគខាងត្បូង(ភ្នំពេញ-ព្រះសីហនុ) ក្នុងល្បឿនចន្លោះ៥០-៨០km/h និងផ្លូវដែកភាគខាងជើង ភ្នំពេញ-មានក ចន្លោះពី៣០-៥០km/h៕