Close

វិស្វករទឹកវ័យក្មេងរបស់កម្ពុជាចំនួន ១០ នាក់ ទទួលបានការបណ្តុះបណ្តាលជំនាញបន្ថែមទៀត

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
វិស្វករទឹកវ័យក្មេងរបស់កម្ពុជាចំនួន ១០ នាក់ ទទួលបានការបណ្តុះបណ្តាលជំនាញបន្ថែមទៀត វិស្វករទឹកវ័យក្មេងរបស់កម្ពុជាចំនួន ១០ នាក់ ទទួលបានការបណ្តុះបណ្តាលជំនាញបន្ថែមទៀត

ភ្នំពេញ៖ ក្រោមការគាំទ្រពីប្រទេសអូស្ត្រាលី និស្សិតវិស្វកម្មធនធានទឹក ឬនិស្សិតដែលទើបបញ្ចប់ការសិក្សាចំនួន ១០ នាក់មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលបានកម្មវិធីបណ្តុះបណ្តាលជំនាញក្នុងវិស័យទឹកបន្ថែមទៀត រយៈពេល ៦ ខែនៅឯក្រុមហ៊ុនផ្គត់ផ្គង់ទឹកឯកជន។

បើតាមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ការបណ្តុះបណ្តាលវិស្វករទឹកវ័យក្មេងរបស់កម្ពុជា ចំនួន ១០ នាក់នេះ ដើម្បីជួយកម្ពុជាសម្រេចបាននូវលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០ កម្ពុជាត្រូវការអ្នកជំនាញក្នុងវិស័យទឹកបន្ថែមទៀត ចំនួន ១២០០០ នាក់។

អូស្ត្រាលីកំពុងគាំទ្រដល់អង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព( Center for Sustainable Water )ដើម្បីបណ្តុះបណ្តាលដល់វិស្វករទឹកជំនាន់ក្រោយ តាមរយៈកម្មវិធីអ្នកដឹកនាំជំនាន់ថ្មីក្នុងវិស័យទឹកស្អាតនិងអនាម័យ ។

វិស្វករទឹកវ័យក្មេងចំនួន ១០ នាក់ នឹង ទទួលបានជំនាញ និងបទពិសោធន៍ដោយធ្វើការជាមួយប្រតិបត្តិករទឹកឯកជន ដើម្បីបង្កើនគុណភាពទឹក ការផ្គត់ផ្គង់ និងការផ្តល់សេវាកម្ម។

អូស្ត្រាលីប្តេជ្ញាលើកកម្ពស់វិស្វករទឹកវ័យក្មេងនៅ កម្ពុជា ដើម្បីធានាបាននូវអនាគតទឹកស្អាតប្រកបដោយនិរន្តរភាពសម្រាប់គ្រប់គ្នា ដោយទទួលស្គាល់តួនាទីដ៏សំខាន់របស់ពួកគេក្នុងការបង្កើតនូវការអភិវឌ្ឍទឹករបស់ប្រទេស៕


អត្ថបទទាក់ទង