Close

កំណត់ត្រាធំៗ ២ ដែល Ronaldo ត្រៀមបំបែកនៅ EURO យប់នេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤ កំសាន្ត
កំណត់ត្រាធំៗ ២ ដែល Ronaldo ត្រៀមបំបែកនៅ EURO យប់នេះ កំណត់ត្រាធំៗ ២ ដែល Ronaldo ត្រៀមបំបែកនៅ EURO យប់នេះ

កីឡាករ Cristiano Ronaldo នឹងពាក់ស្លាកប្រធានក្រុមដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ លេងក្នុងព្រឹត្តិការណ៍ EURO 2024 ទល់នឹង សាធារណរដ្ឋឆែក នៅម៉ោង ២៖០០នាទីរំលងអាធ្រាត្រ ក្នុងការប្រកួតពូល F នាកីឡដ្ឋាន Signal Iduna Park ប្រទេសអាល្លឺម៉ង់។

ក្នុងការបង្ហាញខ្លួនយប់នេះ CR7 នឹងបំបែកឯកទកម្មពានរង្វាន់អឺរ៉ុប(EURO) ដោយក្លាយជាកីឡាករបាល់ទាត់ ដែលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះបានច្រើនជាងគេ ពោលគឺ ៦ដង។

មិនតែប៉ុណ្ណោះ ប្រសិនបើ Ronaldo អាចស៊ុតបញ្ចូលទីក្នុងប្រទេសអាឡឺម៉ង់យប់នេះ នោះគាត់នឹងក្លាយជាអ្នកស៊ុតបញ្ចូលទីចាស់បំផុត ក្នុងប្រវត្តិសាស្រ្ត Euro ក្នុងអាយុ ៣៩ឆ្នាំ ដោយវ៉ាដាច់កីឡាករអូទ្រីស Ivica Vastic ដែលធ្លាប់ធ្វើបាននៅអាយុ ៣៨ឆ្នាំ និង២៥៧ថ្ងៃ។

គួរបញ្ជាក់ថា Ronaldo បង្ហាញខ្លួនលើកដំបូងក្នុងការប្រកួត Euro 2004 ក្នុងប្រទេសព័រទុយហ្គាល់ ហើយគិតមកទល់ពេលនេះ CR7 បង្ហាញខ្លួនសរុបចំនួន ២៥ប្រកួតហើយនៅព្រឹត្តិការណ៍ដ៏ធំមួយនេះ ដោយក្លាយជាអ្នកស៊ុតបញ្ជូលទីច្រើនជាងគេចំនួន ១៤គ្រាប់៕

អត្ថបទទាក់ទង