Close

ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងទទួលទេសចរអន្តរជាតិ ១៥លាននាក់ និងទេសចរក្នុងស្រុក ២០លាននាក់ នៅឆ្នាំ២០៣០

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងទទួលទេសចរអន្តរជាតិ ១៥លាននាក់ និងទេសចរក្នុងស្រុក ២០លាននាក់ នៅឆ្នាំ២០៣០ ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងទទួលទេសចរអន្តរជាតិ ១៥លាននាក់ និងទេសចរក្នុងស្រុក ២០លាននាក់ នៅឆ្នាំ២០៣០

ព្រះសីហនុ៖ តាមការរំពឹងទុករបស់ក្រសួងទេសចរណ៍កម្ពុជានឹងទទួលទេសចរ អន្តរជាតិ ចំនួន១៥លាននាក់ និងទេសចរក្នុងស្រុក ២០លាននាក់ នៅឆ្នាំ២០៣០។ នេះបើតាម ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការវិនិយោគទេសចរណ៍កម្ពុជាតំបន់ភូមិភាគខាងត្បូង ក្រោមប្រធានបទការវិនិយោគទេសចរណ៍បៃតង«Green Tourism Investment». នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤នៅខេត្តព្រះសីហនុ។

ឯកឧតុ្តម បន្ថែមថា ដើម្បីត្រៀមលក្ខណៈទទួល ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិនៅឆ្នាំ២០៣០រាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ ជាសេនាធិការ មានគម្រោងកែលម្អផលិតផលទេសចរណ៍ដែលមានស្រាប់ ការរៀបចំ ធ្វើពិពិធកម្មផលិតផល និងគោលដៅទេសចរណ៍ថ្មីៗ និងប្លែកៗ ការជំរុញរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដោយមានការចូលរួម ពីធនធានទាំងនៅកម្ពុជា និងមកពីបរទេស ការពង្រឹងគុណភាព ផលិតផល និងសេវាកម្មទេសចរណ៍ ការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍធនធានមនុស្សផ្នែកទេសចរណ៍ដោយផ្តោតលើជំនាញ។

ឯកឧត្តមសង្កត់ទៀតថា ពិសេសយកចិត្តទុកដាក់ជំរុញនិងបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ អេកូទេសចរណ៍ តំបន់ទេសចរណ៍វៃឆ្លាត និងបៃតងប្រកបដោយភាពទាក់ទាញទេសចរណ៍ឆ្នេរកោះ មជ្ឈមណ្ឌល វិស្សមកាល និងកីឡាទេសចរណ៍ សួនកំសាន្ត សណ្ឋាគារ ប្រណីតៗ ភោជនីយដ្ឋានលំដាប់ខ្ពស់ និងផ្សាររួចពន្ធ ផ្សារលក់ទំនិញទំនើបៗ។ល។ ទាំងអស់នេះក្នុងការស្តារ និងជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍កម្ពុជាឡើងវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ដើម្បីជំរុញគាំទ្រ និងជួយសម្រួលដល់ការវិនិយោគរបស់វិស័យឯកជននៅកម្ពុជា រាជរដ្ឋាភិបាល បានបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ធ្វើជាច្រកចេញ-ចូល តែមួយ (One Window Service) ក្នុងការបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគធំៗ លើគ្រប់វិស័យហើយក្រសួង-ស្ថាប័នសាមី ដើរតួនាទីក្នុងការពិនិត្យ ផ្តល់យោបល់ និងគាំទ្រ លើផ្នែកបច្ចេកទេសតាមគម្រោងនីមួយៗដែលបានស្នើសុំ។

ជាមួយគ្នានោះ រាជរដ្ឋាភិបាល បានចេញនូវអនុក្រឹត្យ ស្តីពីការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ ដោយផ្តោតលើការអភិវឌ្ឍក្នុងតំបន់គោលដៅទេសចរណ៍អាទិភាព នៅកម្ពុជាក្រសួងទេសចរណ៍ បានរៀបចំគោលនយោបាយស្តីពី “តំបន់ទេសចរណ៍ពិសិដ្ឋ”៕

អត្ថបទទាក់ទង