Close

ប្រមុខរដ្ឋាភិបាលឧបត្ថម្ភថវិកា ២០០លានរៀល ដល់ដំណើរការកែលម្អសោភ័ណភាពរមណីយដ្ឋានបឹងកន្សែង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ប្រមុខរដ្ឋាភិបាលឧបត្ថម្ភថវិកា ២០០លានរៀល ដល់ដំណើរការកែលម្អសោភ័ណភាពរមណីយដ្ឋានបឹងកន្សែង ប្រមុខរដ្ឋាភិបាលឧបត្ថម្ភថវិកា ២០០លានរៀល ដល់ដំណើរការកែលម្អសោភ័ណភាពរមណីយដ្ឋានបឹងកន្សែង

រតនៈគិរី៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានអោយដឹង នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ឧបត្ថម្ភថវិកា ចំនួន ២០០លានរៀលដល់ដំណើរការកែលម្អសោភ័ណភាពរមណីយដ្ឋានបឹងកន្សែងស្ថិតនៅកណ្តាលក្រុងបានលុងខេត្តរតនគិរី។

ជាមួយគ្នានោះ ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តរតនគិរីទាំងមូលឯកឧត្តម ញ៉ែម សំអឿន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតរកអ្វីប្រៀបពុំបានចំពោះការយកចិត្តទុកដាក់របស់សម្តេចប្រមុខរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា៖ បឹងកន្សែងគឺជាបឹង១នៅកណ្តាលក្រុងបានលុង ។ បឹងនេះមានជម្រៅប្រមាណ៧ម៉ែត្រនៅរដូវទឹកឡើង ។ មានទ្វារទឹកបិទបើក១ មានផែឈើ១(៣០មគុណ១០ម) និងមានអាស្រមលោកតា”ជួង”១ ។

ចុងទសវត្ស៨០មានការសាងសង់មន្ទីរសុខាភិបាល១នៅមាត់បឹងមានរហូតមកដល់សព្វថ្ងៃ ។មានផ្លូវបេតុងក្រវាត់៧០%ជុំវិញបឹង។ដោយសារថាក្រុងបានលុងមិនមានទីតាំងកំសាន្តលំហែរ និងស្ថានភាពបឹងមិនស្អាតទើបឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានរៀបចំបឹងនេះឲ្យមានសោភ័ណភាពសំរាប់បងប្អូនប្រជាពលរដ្ឋកំសាន្ត ជាពិសេសពិធីបុណ្យអ៊ំទូក និងបុណ្យផ្សេងៗ ដោយប្រើថវិកាឯកឧត្តម ផ្ទាល់និងការកៀគរពីសប្បុរសជននានា។

បច្ចុប្បន្នក្រុមការងារកែលម្អ បានកំពុងធ្វើ៖បារចក សារ៉ាយ កំទេចឈើ ប្រមូលសំរាម និងស្តារភក់ដាក់មកលើរួចពង្រាបដាំដើមឈើ និងផ្កា ។ កំពុងកសាងរូបអក២ (ញី ឈ្មោល)ដើម្បីរំលឹកដល់បទចម្រៀងអធិរាជសំលេងមាសលោក ស៊ីន ស៊ីសាមុតនិងសត្វទោមអម១ចំនួននៅផ្នែកខាងកើត។ កសាងដំរី៣ (បា មេ និងកូន)
នៅផ្នែកខាងត្បូងបឹងនិងកន្លែងអង្គុយកំសាន្ត។

ជាមួយគ្នានោះ ក្រុមការងារក៏កំពុងកសាងអាស្រមលោកតា”ជួង”ដែលត្រូវជាឪពុកធម៌របស់សម្តេចតេជោឡើងវិញឲ្យស្អាត នៅទីតាំងដដែល។រៀបសួនសំរាប់កំសាន្តនិងហាត់ប្រាណផ្នែកខាងលិច។ដាំឈើនិងផ្កាក្រោយ និងចំហៀងមន្ទីរសុខាភិបាលលើដីដែលស្តាពីបឹងសង់បន្ទប់ទឹកអនាម័យសាធារណៈ១(ប្រុស២ ស្រី២ និងក្រឡបត់ជើងតូចបុរស៥)។ សំអាត និងពង្រាបដីដាំស្មៅឲ្យទីវាលស្មៅធំលម្អដោយផ្កា ដើមឈើ និងសួនមានរូបបេះដូង ទោងសំរាប់អង្គុយលេង និងមានកន្លែងរត់កីឡា។បានបំពាក់ឧបករណ៍ហាត់ប្រាណ៤កំប្លេររួចរាល់នៅផ្នែកខាងត្បូង៕

អត្ថបទទាក់ទង