ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញចូលរួមពិធីតែងតាំងលោកវរសេនីយ៍ទោ ខាន់ សារឿន ជានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
បើយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ តែងតាំងលោកវរសេនីយ៍ទោ ខាន់ សារឿន ពីនាយការរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ជានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជំនួសលោកវរសេនីយ៍ឯក ដេ ម៉ៅ ពីនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។
នាឱកាសនោះក៏ប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំដាក់វិធានការពីកិច្ចប្រតិបត្តិការ បង្ការទប់ស្កាត់និងបង្រ្កាបគ្រឿងញៀន ឲ្យមានប្រសិទ្ធភាព៕