សត្វទន្រ្ទីតធំ បំលាស់ទីពីទីតាំងរកចំណីនៅរដូវមិនពងកូនក្នុងប្រទេសអូស្រ្តាលី មកដល់តំបន់ការពារទេសភាពបឹងព្រែកល្ពៅ

តាកែវ ៖ សត្វទន្រ្ទីតធំ បានបំលាស់ទី ពីទីតាំងរកចំណីនៅរដូវមិនពងកូនក្នុងប្រទេសអូស្រ្តាលី បានមកតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅក្នុង ខេត្ត តាកែវ កំឡុងចុង ខែ មេសា ឆ្នាំ២០២៤ កន្លងមក។
ក្រុមមន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅបាន កត់ត្រាពងសត្វទន្ទ្រីតធំ នាពេលថ្មីៗមកនេះយ៉ាងហោចណាស់ចំនួន០៤សម្បុក។
កត្តាភ្លើងឆេះព្រៃ និង វាលស្មៅគឺជាប្រឈមដ៏ធំសម្រាប់ការពងកូនរបស់សត្វនេះ។ ជាមួយគ្នាដោយសារនាពេលនេះអាកាសធាតុក្តៅហែង ក្រុមមន្រ្តី ឧទ្យានុរក្សបានអំពាវនាវឱ្យគ្រប់គ្នាត្រូវចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅឱ្យខានតែបានទាំងអស់គ្នា៕


