Close

យោធាអ៊ីស្រាអែលនឹងកម្ទេចកោសិកាអ្នកលបបាញ់របស់ក្រុមហាម៉ាស

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
យោធាអ៊ីស្រាអែលនឹងកម្ទេចកោសិកាអ្នកលបបាញ់របស់ក្រុមហាម៉ាស យោធាអ៊ីស្រាអែលនឹងកម្ទេចកោសិកាអ្នកលបបាញ់របស់ក្រុមហាម៉ាស

បរទេស៖យោធាអ៊ីស្រាអែលកំពុងបន្តធ្វើការវាយប្រហារនៅជិតច្រករបៀងតំបន់ Netzarim ដែលជាផ្លូវយោធាភាគខាងកើត-ខាងលិចនៃតំបន់ហ្គាហ្សា ដោយបានសម្លាប់អ្នកប្រយុទ្ធជាច្រើននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធាជាច្រើនទីតាំងផងដែរ។

មន្ត្រីយោធាអ៊ីស្រាអែលស្នើសុំមិនបញ្ចេញឈ្មោះបាននិយាយថា នៅថ្ងៃចុងក្រោយនេះ ខ្លួនបានវាយលុកទីតាំងបាញ់បង្ហោះរបស់ក្រុមហាម៉ាសនៅ Shati នៅភាគខាងជើង ដើម្បីបំផ្លាញ កោសិកាអ្នកលបបាញ់ របស់ក្រុមហាម៉ាស ដែលមានទីតាំងនៅជំរុំជនភៀសខ្លួន Nuseirat កណ្តាលហ្គាហ្សា ជាមួយនឹង ការវាយប្រហារតាមអាកាសយ ។

មន្ត្រីយោធារូបនោះបន្ថែមថា សរុបមក ការវាយប្រហាររបស់ខ្លួនបានវាយប្រហារទៅលើគោលដៅរបស់ក្រុមហាម៉ាស់ចំនួន ៣០ ទីតាំង ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។

ទីភ្នាក់ងារសារព័ត៌មាន Wafa រាយការណ៍ថា ក្នុងពេលជាមួយគ្នានោះ រលកចុងក្រោយនៃការវាយប្រហាររបស់អ៊ីស្រាអែល បានបណ្តាលឱ្យមានជនស៊ីវិលស្លាប់បាត់បង់ជីវិតយ៉ាងធ្ងន់ធ្ងរ រួមទាំងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ដែលកំពុងស្នាក់នៅក្នុងផ្ទះមួយក្នុងទីក្រុង Rafah ៕

អត្ថបទទាក់ទង