“មហោស្រពសៀមរាប” អំពីសៀវភៅ តន្ត្រី សិល្បះ របាំ មានអ្នកចូលរួមជាង ១ ម៉ឺននាក់
សៀមរាប៖ រដ្ឋបាលខេត្តបានសហការជាមួយយបណ្ណាល័យសៀមរាប កាលពីថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២៤ រៀបចំកម្មវិធីរួមគ្នាមួយ ក្រោមប្រធានបទ “មហោស្រពសៀមរាប” អំពីសៀវភៅ តន្ត្រី សិល្បះ របាំ ដោយមានអ្នកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិជាង ១ ម៉ឺននាក់។
រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៤ បញ្ជាក់ថា ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីក្រុមអ្នកនិពន្ធ ក្នុងខេត្តសៀមរាប និងមកពីរាជធានីភ្នំពេញ គ្រឹះស្ថានបោះពុម្ព សលកវិទ្យាល័យអង្គរ & សាលាអន្តរជាតិ AIS ក្រុមស្គរស្ត្រីមេធា ក្រុមសម្តែងវិទ្យាល័យពិសេស សៀមរាប (សាលាគថ្លង់) ក្រុមរបាំនៃអង្គការថ្លៃថ្នូរ ក្លឹបបណ្តុះបណ្តាលសិល្បះវប្បធម័ខ្មែរក្រុងរុនតាឯក ក្រុមល្ខោនស្បែកតូច (Bamboo Stage Cambodia) ល្ខោនសៀកកម្ពុជា ហ្វារ (Phare, The Cambodia Circus – Siem Reap) ក្រុមចម្រៀងយុវជនសៀមរាប GHETTO CREW តារាចម្រៀបរ៉េប វិន វិទូ តារាចម្រៀង Hip Hop វណ្ណថាន ក្រុមហ៊ុនទឹកបរិសុទ្ធ Eland ។

នៅថ្ងៃនោះដែរក៏មានរៀបចំជាសកម្មភាពអំណាន គំនូរផាត់ពណ័ សំណេះសំណាលជាមួយអ្នកនិពន្ធ ការតែងកំណាព្យ ការសូត្រចម្រៀងជាតិ ធ្វើយ៉ាងណាបណ្តុះគំនិតអប់រំ។ ក្រៅពីកម្មវិធីអប់រំ ពេលល្ងាចក៏មានជាកម្មវិធីបែបកម្សាន្តសប្បាយ ការសម្តែងល្ខោនស្បែកតូច របាំល្ខោនខោល ការបង្ហាញក្បាច់រាំ ចម្រៀងសម័យ-ល-។
គួរបញ្ជាក់ផងដែរថា តាមរយះការគៀងគរចូលរួមរបស់រដ្ឋបាលខេត្ត ក៍ដូចជាបណ្ណាល័យ ទាំងអ្នកនិពន្ធ ទាំងអ្នករៀបចំស្តង់ ឆាកតន្រ្តី អ្នកចម្រៀង ភាគច្រើនបានចូលរួមដោយស្ម័គ្រចិត្តដោយមិនគិតកំរៃ ក្នុងគោលបំណងធ្វើយ៉ាងណាបង្កើតព្រឹត្តិការណ៍នេះឡើង និងជាជំហានដំបូងក្នុងការចាប់ផ្តើមអ្វីដែលថ្មីៗក្នុងខេត្តសៀមរាប។ រដ្ឋបាលខេត្តសៀមរាបក៏រំពឹងថានេះជាការចាប់ផ្តើមដ៍ល្អមួយ ហើយឆ្នាំក្រោយសន្យាថានឹងរៀបចំម្តងទៀត និងមានអ្វីៗច្រើនជាងនេះ។
ការរៀបចំកម្មវិធីរយះពេល២ថ្ងៃនេះ មានការចូលរួមច្រើនទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ប្រមាណជាង ១ម៉ឺននាក់ ដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងកងកំលាំងមានសមត្ថកិច្ចក្នុងការជួយសម្រួលចរាចរណ៍ និងចំណត បានធ្វើអោយកម្មវិធីទាំងមូលដំណើរការទៅបានយ៉ាងរលូន៕


