Close

កសិករដាំស្វាយចន្ទីកំពុងប្រើសត្វអង្រ្កង និងវិធីសាស្ត្រកាត់មែក ដើម្បីការពារពីសត្វល្អិត និងជំងឺផ្សេងៗ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កសិករដាំស្វាយចន្ទីកំពុងប្រើសត្វអង្រ្កង និងវិធីសាស្ត្រកាត់មែក ដើម្បីការពារពីសត្វល្អិត និងជំងឺផ្សេងៗ កសិករដាំស្វាយចន្ទីកំពុងប្រើសត្វអង្រ្កង និងវិធីសាស្ត្រកាត់មែក ដើម្បីការពារពីសត្វល្អិត និងជំងឺផ្សេងៗ

ភ្នំពេញ៖ ទីភា្នក់ងារជំនួយអាមេរិក USAID បានបឱ្យដឹងថា កសិករដាំស្វាយចន្ទីកំពុងប្រើសត្វអង្រ្កង និងវិធីសាស្ត្រកាត់មែក ដែលជាបច្ចេកទេសផ្តល់ដោយកម្មវិធីស្វាយចន្ទីដែលមិនមានការកាប់បំផ្លាញព្រៃឈើមរតកបៃតង។ បច្ចេកទេសទាំងពីរនេះនឹងជួយការពារដើមស្វាយចន្ទីពីសត្វល្អិត និងជំងឺផ្សេងៗ ដែលនឹងជំរុញផលិតកម្មស្វាយចន្ទី។

តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ ទីភា្នក់ងារជំនួយអាមេរិក USAID បញ្ជាក់ថា ក្នុងចំណោមអ្នកផលិតគ្រាប់ស្វាយចន្ទីចំនួន ១៨៩ ដែលទទួលបានការបណ្តុះបណ្តាលនៅក្នុងតំបន់គោលដៅនៃខេត្តមណ្ឌលគិរី ៥៦% បានប្រើប្រាស់បច្ចេកទេសប្រកបដោយភាពច្នៃប្រឌិតទាំងនេះ។ ក្រុមការងារ USAID មរតកបៃតងនឹងបន្តផ្តល់ការបង្វឹក និងការបណ្តុះបណ្តាលបន្ថែមដល់កសិករទាំងនេះពេញមួយឆ្នាំ ដើម្បីកែលម្អផលិតកម្មរបស់ពួកគេ។

លោក ឆន រ៉ុម ជាកសិករម្នាក់ក្នុងចំណោមកសិករដែលបាន ទទួលការបណ្តុះបណ្តាល និងអនុវត្តនូវអ្វីដែលគាត់បានរៀន លើដើមស្វាយចន្ទីរបស់គាត់ បាននិយាយថា «ខ្ញុំសូមអរគុណ USAID មរតកបៃតងសម្រាប់បច្ចេកទេសថ្មីទាំងនេះ និងកម្មវិធី បណ្តុះបណ្តាល។ ដើមស្វាយចន្ទីរបស់ខ្ញុំឥឡូវនេះមានអង្គរក្ស (សត្វអង្កង) ដើម្បីការពារវា ហើយខ្ញុំមានអារម្មណ៍ថាមាន សុវត្ថិភាពជាងមុនចំពោះចម្ការរបស់ខ្ញុំជាមួយនឹងវិធីសាស្ត្រថ្មីៗទាំងនេះ»។

លោក វ៉ សារ៉ូម កសិករដាំស្វាយចន្ទីម្នាក់ទៀតក៏បានយល់ស្រប ជាមួយលោក រ៉ុម ដែរ។ គាត់សប្បាយចិត្តដែលឃើញដើមស្វាយចន្ទីរបស់គាត់មើលទៅ មានសុខភាពល្អបន្ទាប់ពីអនុវត្តបច្ចេកទេសទាំងពីរនេះ ហើយគាត់ជឿជាក់ថាការអនុវត្តទាំងនេះនឹងជួយគាត់ឱ្យទទួលបាន ទិន្នផលគ្រាប់ស្វាយចន្ទីកាន់តែច្រើនក្នុងរដូវប្រមូលផលឆ្នាំនេះ។

ក្នុងចំណោមអ្នកផលិតគ្រាប់ស្វាយចន្ទីចំនួន ១៨៩នាក់ ដែលទទួលបានការ បណ្តុះបណ្តាលនៅក្នុងតំបន់គោលដៅនៃខេត្តមណ្ឌលគិរី ៥៦% បាន ប្រើប្រាស់បច្ចេកទេសប្រកបដោយភាពច្នៃប្រឌិតទាំងនេះ។ អ្វីដែលធ្វើឱ្យគំនិត ផ្ដួចផ្ដើមនេះកាន់តែគួរឱ្យកោតសរសើរនោះគឺ កសិករដ៏សកម្មចំនួន ៣៤ នាក់ ក្នុងចំណោមកសិករសរុបគឺជាស្ត្រី ដែលឆ្លុះបញ្ចាំងពីនិន្នាការលើកទឹកចិត្ត និងការអនុវត្តកសិកម្មដែលមានបរិយាបន្នយេនឌ័រ។

ជាមួយគ្នានេះក្រុមការងារ USAID មរតក បៃតងនឹងបន្តផ្តល់ការបង្វឹក និងការបណ្ដុះបណ្ដាលបន្ថែមដល់កសិករទាំងនេះ ពេញមួយឆ្នាំដើម្បីកែលម្អផលិតកម្មរបស់ពួកគេ៕


អត្ថបទទាក់ទង