Close

គ.ជ.ប ប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយះពេលខ្លីចំនួន ២៧៩សម្រាប់បំរើឱ្យការបោះឆ្នោតព្រឹទ្ធសភា ឆ្នាំ២០២៤

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ
គ.ជ.ប ប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយះពេលខ្លីចំនួន ២៧៩សម្រាប់បំរើឱ្យការបោះឆ្នោតព្រឹទ្ធសភា ឆ្នាំ២០២៤ គ.ជ.ប ប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយះពេលខ្លីចំនួន ២៧៩សម្រាប់បំរើឱ្យការបោះឆ្នោតព្រឹទ្ធសភា ឆ្នាំ២០២៤

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) ប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយះពេលខ្លីចំនួន ២៧៩ នាក់ សម្រាប់បំរើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល ទី៥ ឆ្នាំ២០២៤ ។

ឯកឧត្ដម សោម សូរីដា សមាជិក គ.ជ.ប នៅក្នុងពិធីជួបសំណេះសំណាល និងប្រគល់វិញ្ញាសារ និងកុំព្យូទ័រជូនគណៈកម្មការរៀបចំការប្រឡងខេត្តព្រៃវែង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីរៀបចំការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី ឱ្យបម្រើការងារនៅ លគ.ខប ខេត្តព្រៃវែង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

នាឱកាសនោះ ឯកឧត្ដម សោម សូរីដា បានផ្ដាំផ្ញើ និងធ្វើការណែនាំដល់ គ.ខ.ប ខេត្តព្រៃវែង ទាំងអស់ យកចិត្តទុកដាក់ និងអនុវត្តតាមគោលការណ៍នៃសេចក្ដីណែនាំ និងនីតិវិធីនៃការប្រឡងដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងដំណើរការប្រឡងជ្រើសរើសមន្ត្រីឱ្យបម្រើ ការងារនៅ លគ.ខប ខេត្តព្រៃវែង ប្រពឹ្រត្តទៅដោយរលូន។

ជាមួយគ្នានោះ ឯកឧត្ដម ក៍បានធ្វើការក្រើនរំលឹកដល់ គ.ខ.ប ព្រៃវែងដែរថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាពេលខាងមុខនេះ ពិតជាមានសារសំខាន់ណាស់ ហេតុនេះត្រូវយកចិត្តទុក ដាក់អនុវត្តការងារប្រឡងជ្រើសរើសនេះឱ្យបានលទ្ធផលល្អប្រសើរ សំដៅធានា ឱ្យការរៀបចំការបោះឆ្នោតប្រព្រឹត្តដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម បានបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបទទួលបាននូវការតែងតាំងថ្មី គ្មានជម្រើសអ្វីក្រៅពីបន្តបេសកកម្មរបស់ខ្លួនឱ្យបានល្អ រៀបចំការបោះឆ្នោតទៅតាមអាណត្តិឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបានពីម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដែលការនេះ ជាការប្តេជ្ញាចិត្ត និងជាជំហរឥតងាករេ ដើម្បីរួមចំណែកក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត នៅព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា និតិកាលទី ៥ ឆំា ២០២៤ នឹងប្រព្រត្តិទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុនេះ ដែលមានគណបក្សនយោបាយចំនួន ៤ ចូលរួមប្រកួតប្រជែង រួមមានគណកប្សប្រជាជនកម្ពុជា គណបក្សហ៊ុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ៕

អត្ថបទទាក់ទង