Close

ត្រីបាណន់គីង្គក់ ឬ Whale Shark ត្រូវ បាន ប្រទះឃើញ នៅកោះរ៉ុង

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ
ត្រីបាណន់គីង្គក់ ឬ Whale Shark ត្រូវ បាន ប្រទះឃើញ នៅកោះរ៉ុង ត្រីបាណន់គីង្គក់ ឬ Whale Shark ត្រូវ បាន ប្រទះឃើញ នៅកោះរ៉ុង

ព្រះសីហនុ៖ ត្រីបាណន់គីង្គក់ ឬ Whale Shark ដែលជាសត្វកម្រ មានវត្តមាននៅក្នុងដែនទឹកកម្ពុជា ត្រូវបានប្រទះឃើញនៅកោះរ៉ុង ខេត្តព្រះសីហនុ តាមរយៈវីដេអូដែលថតបាននាពេលកន្លងមក។

ការប្រទះឃើញនេះ កើតឡើងក្នុងពេលក្រុមការងារជលផលកំពុងចេញល្បាតទប់ស្កាត់បទល្មើស នាវេលាម៉ោង ៥ និង១០នាទីល្ងាច ត្រង់ចំណុចមុខឆ្នេរកូកូណាត់ ក្នុងដែនសហគមន៍នេសាទ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ជាទូទៅ ត្រីបាណន់គីង្គក់ ស៊ីកូនបង្គា មឹក និងកូនត្រី មានប្រវែងរហូតដល់៦ម៉ែត្រ និងមានអាយុវែងរហូតដល់ជាង១០០ឆ្នាំ។ ត្រីនេះត្រូវបានចាត់ជាប្រភេទជិតផុតពូជ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN។

ត្រីបាណន់គីង្គក់ពុំមានចរិតកាចសាហាវ ឬបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។
ការចាប់ ការសម្លាប់ ឬការជួញដូរប្រភេទត្រីនេះ ជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន។ សូមរួមគ្នាការពារត្រីកម្រនេះ និងធនធានធម្មជាតិដទៃទៀតរបស់កម្ពុជាឱ្យបានគង់វង្ស៕

អត្ថបទទាក់ទង