Close

កសិករជិត ១០០ នាក់ទទួលបានចំណេះដឹងបច្ចេកទេសចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កសិករជិត ១០០ នាក់ទទួលបានចំណេះដឹងបច្ចេកទេសចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ កសិករជិត ១០០ នាក់ទទួលបានចំណេះដឹងបច្ចេកទេសចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ

សៀមរាប៖ កសិករនៃសមាជិកសហគមន៍កសិកម្មព្រះរំកិលស្ថិតនៅក្នុង ភូមិក្រឡាពាស ឃុំ ព្រះរំកិល ស្រុក បូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជិត ១០០ នាក់បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ។

ទំព័រហ្វេសបុករបស់គម្រោងពិពិធកម្មកសិកម្ម CASDP បញ្ជាក់ថា ការទទួលបានចំណេះដឹងបច្ចេកទេសចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារនេះ ព្រោះបច្ចុប្បន្ន កសិករភាគច្រើននៅក្នុងតំបន់នេះនៅតែបន្តប្រកបរបរចិញ្ចឹមជ្រូកតាមប្រពៃណីនៅឡើយ ខណៈដែលពួកគេពុំដឹងថាគួរចិញ្ចឹមជ្រូករបៀបណាដើម្បីឱ្យទទួលបានផលល្អ។

ប្រភពដដែលនេះ បញ្ជាក់ថា វិធីការពារជំងឺឆ្លងលើសត្វជ្រូក ការថែទាំដោយបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងចិញ្ចឹមសត្វជ្រូក និងដាក់បង្ខាំងសត្វជ្រូកដាច់ដោយឡែក, ការជ្រើសរើសពូជកូនជ្រូកដែលល្អមកចិញ្ចឹម ជាចំណេះដឹងដែលកសិករគ្រប់រូបត្រូវយល់ដឹងមុនគេមុនពេលសម្រេចចិត្តចិញ្ចឹមជ្រូក។

សូមបញ្ជាក់ថា កាលពីថ្ងៃទ២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅសមាជិកសហគមន៍កសិកម្មព្រះរំកិលបានចូលរៀនវគ្គបណ្តុះបណ្តាលដែលផ្តល់ដោយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) ក្រោមកិច្ចសម្របសម្រួលពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា ស្តីពីការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ស្របតាមគោលការអង្គការពិភពលោកសម្រាប់សុខភាពសត្វដោយផ្តោតលើការរៀបចំទ្រុង និងសម្ភារៈក្នុងទ្រុងជ្រូក, ការជ្រើសរើសពូជ និងការបង្កាត់ពូជជ្រូក, ការរៀបចំចំណី និងការផ្តល់ចំណីជ្រូក, អនាម័យ ជីវៈសុវត្ថិភាព និងការការពារជម្ងឺជ្រូក។

ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលរួចមក កសិករចិញ្ចឹមជ្រូកប្រហែល៧៥ នាក់ បានទទួលចំណេះដឹងស្តីពីការជ្រើសរើសពូជជ្រូក, ការសង់ទ្រុងជ្រូក, ការផ្តល់ចំណីនឹងទឹក, ការថែទាំមេជ្រូក និងកូន, ការថែ ទាំជ្រូកជំទង់ និងជ្រូកសាច់, ការធ្វើអនាម័យ និងវិធានការការពារសុខភាពសត្វ, យល់ដឹងពីជំងឺដែលច្រើនកើតនៅលើជ្រូក និងមេជ្រូក។

អ្នកចូលរួមបានសំដែងនូវសេចក្តីសប្បាយរីករាយ និងថ្លែងអំណរ គុណដល់គម្រោងដែលបានផ្តួចផ្តើមឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង និងបានប្តេជ្ញាយកចំណេះដឹងទាំងនេះយកទៅអនុវត្តឱ្យទទួលបានជោគជ័យ៕

អត្ថបទទាក់ទង