លោក Li Keqiang អតីតនាយករដ្ឋមន្ត្រីចិន បានទទួលមរណៈនៅអាយុ ៦៨ ឆ្នាំ
ប៉េកាំង៖ លោក Li Keqiang អតីតនាយករដ្ឋមន្ត្រីចិន និងជា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិនលើក ទី១៧ ទី១៨ និងទី១៩ បានទទួលមរណភាពនៅថ្ងៃសុក្រនេះក្នុងទីក្រុងសៀងហៃ ក្នុងអាយុ ៦៨ ឆ្នាំ ។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន Xinhua ។
បើតាមសារព័ត៌មាននេះ លោក Li Keqiang កាលពីពេលថ្មីៗនេះ បានទៅសម្រាកនៅក្នុងទីក្រុងសៀងបណ្តាលឱ្យលោកគាំងគាំងបេះដូងសា្លប់ភ្លាមៗ នៅវេលាម៉ោង០០:១០ នៅ ថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២៣ ម៉ោងនៅក្នុងប្រទេសចិន បន្ទាប់ពីមានការជួយសង្គ្រោះ មិនទទួលបានជោគជ័យ។
ប្រជាពលដ្ឋ ដែលជាអ្នកលេងតាមបណ្តាញសង្គមនៅក្នុងប្រទេសចិនមានការភ្ជាក់ផ្អើ និងរន្ធត់ នៅពេលទទួលបានដំណឹងពីមរណភាពលោក Li ។ តាមសារព័ត៌មាននានា បានចុះផ្សាយថា លោក Li ត្រូវបាន
គេចាត់ទុកថា ជាមនុស្សមានគំនិតកែទម្រង់ខាងផ្នែកសេដ្ឋកិច្ច និងជាបុរសខ្លាំងបំផុតលំដាប់ទីពីរនៅក្នុងបក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាច រហូតដល់លោកបានចូលនិវត្តន៍កាលពីឆ្នាំមុន។
លោក Li ទទួលបានឡើងឋានៈជាបន្តបន្ទាប់ក្នុងជួរគណបក្ស ហើយមានពេលមួយ លោកត្រូវបានគេមើលឃើញថា ជាបុគ្គលស័ក្តិសមសម្រាប់ការឡើងកាន់តំណែងកំពូលជាប្រធានាធិបតីទៀតផង។ យ៉ាងណា លោកបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៣។ លោក Li គឺជាមេដឹកនាំដែលប្រជាជនចិនគ្រប់រូបគោរពស្រឡាញ់ ដោយសារតែការអនុវត្តគោលនយោបាយសេដ្ឋកិច្ច។ លោកបានសាងកេរ្តិ៍ឈ្មោះជាអ្នកដឹកនាំដែលដាក់គោលនយោបាយផ្តោតលើការកាត់បន្ថយគម្លាតទ្រព្យសម្បត្តិ និងការផ្តល់លំនៅដ្ឋានក្នុងតម្លៃសមរម្យ៕