Close

របាយការណ៍សំងាត់ : មន្ទីរប៉ង់តាហ្គោនអះអាងថា ចិននឹងបង្កើនក្បាលគ្រាប់ទៅដល់១០០០គ្រាប់ត្រឹមឆ្នាំ២០៣០

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
របាយការណ៍សំងាត់ : មន្ទីរប៉ង់តាហ្គោនអះអាងថា ចិននឹងបង្កើនក្បាលគ្រាប់ទៅដល់១០០០គ្រាប់ត្រឹមឆ្នាំ២០៣០ របាយការណ៍សំងាត់ : មន្ទីរប៉ង់តាហ្គោនអះអាងថា ចិននឹងបង្កើនក្បាលគ្រាប់ទៅដល់១០០០គ្រាប់ត្រឹមឆ្នាំ២០៣០

បរទេស៖ របាយការណ៍ពិសេសមួយដែលត្រូវបានបង្ហាញដោយមន្ទីរប៉ង់តាហ្គោនសហរដ្ឋអាមេរិកនិងត្រូវបានដកស្រង់យកមកចេញផ្សាយដោយ The Insider បានបង្ហាញថា ប្រទេសចិនកំពុងធ្វើការងារឆ្ពោះទៅមុខក្នុងការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួនដល់ទៅទ្វេដង ឬប្រមាណជា១០០០គ្រាប់នៅត្រឹមបំណាច់ទសវត្សរ៍នេះ។

របាយការណ៍របស់មន្ទីរប៉ង់តាហ្គោន​ Military and Security Developments Involving the People’s Republic of China បានបញ្ជាក់ទៀតថា ចិនបាន និងកំពុងពន្លឿនកិច្ចការងារអភិវឌ្ឍសមត្ថភាព និងមូលដ្ឋានដើម្បីត្រៀមការប្រយុទ្ធដ៏សំខាន់ និងចាំបាច់ត្រូវតែឈ្នះ Fight and Win ជាមួយនឹងសត្រូវដែលធំជាងគេបំផុតរបស់ខ្លួននាពេលខាងមុខ។

រំលឹកដែរថា កាលពីឆ្នាំ២០២០ក្រសួងការពារជាតិបានធ្វើការព្យាករណ៍ថា ប្រតិបត្តិការផលិតគ្រាប់នុយក្លេអ៊ែររបស់ចិនមានសកម្មភាពយឺតយ៉ាវ ឬប្រមាណត្រឹមតែជា២០០គ្រាប់ប៉ុណ្ណោះនៅក្នុងឃ្លាំងស្តុក ប៉ុន្តែជឿជាក់ថាចំនួននេះនឹងមានការកើនឡើងទ២ដង ឬ៣ដងនៅត្រឹមឆ្នាំ២០៣០។

របាយការណ៍របស់អាមេរិកក៏បានលើកឡើងអំពីការព្រួយបារម្ភដែរថា ក្នុងចំណោមក្បាលគ្រាប់នុយក្លេអ៊ែរទាំង១០០០គ្រាប់នោះគឺសុទ្ធតែអាចមានសមត្ថភាពបាញ់សំដៅដល់សហរដ្ឋអាមេរិកបានយ៉ាងងាយទៀតផង។

ក្រុមមន្ត្រីយោធាអាមេរិកក៏បានព្យាករណ៍ដែរថា ប្រទេសចិនកំពុងអភិវឌ្ឍប្រព័ន្ធបញ្ជូននុយក្លេអ៊ែរកម្រិតខ្ពស់ ដូចជាប្រព័ន្ធទម្លាក់គ្រាប់បែក Fractional Orbital Bombardment System និងមីស៊ីលលឿនជាងសំឡេងបែបជាយុទ្ធសាស្ត្រ ដើម្បីផ្គូរផ្គងសមត្ថភាពការពារមីស៊ីលរបស់សហរដ្ឋអាមេរិក និងបង្កើនសមត្ថភាពរបស់ខ្លួននៅលើឆាកពិភពលោក។

រំលឹកដែរថា កាលពីក្នុងឆ្នាំ២០២១ ប្រទេសចិនបានធ្វើការសាកល្បងមីស៊ីលចំងាយដែលមានល្បឿនលឿនជាងសំលេង ដែលអាចធ្វើដំណើរបានជិត២៥០០០ម៉ាយ ហើយនៅឆ្នាំ២០២២ប្រទេសចិនបានច្រានចោលសំណើរបស់សហរដ្ឋអាមេរិកដើម្បីធ្វើការពិភាក្សាការទូតជុំវិញការបង្កើតអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័សរបស់ចិន៕

អត្ថបទទាក់ទង