Close

លោក Putin ចេញបញ្ជាឲ្យយោធាកំទេចប្រតិបត្តិការវាយបកអ៊ុយក្រែនឲ្យបានត្រឹមខែតុលា

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
លោក Putin ចេញបញ្ជាឲ្យយោធាកំទេចប្រតិបត្តិការវាយបកអ៊ុយក្រែនឲ្យបានត្រឹមខែតុលា លោក Putin ចេញបញ្ជាឲ្យយោធាកំទេចប្រតិបត្តិការវាយបកអ៊ុយក្រែនឲ្យបានត្រឹមខែតុលា

បរទេស ៖ ខណៈដែលប្រតិបត្តិការវាយបករបស់អ៊ុយក្រែនត្រូវបានគេមើលឃើញថាហាក់ដូចជាមិនសូវទទួលបានប្រសិទ្ធភាពហើយនោះ ថ្មីៗនេះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចេញមកដាក់បញ្ជាបន្ថែមឲ្យក្រសួងការពារជាតិ បំផ្លាញឲ្យបាននូវប្រតិបត្តិការវាយបកនេះនៅត្រឹមខែតុលាខាងមុខនេះប៉ុណ្ណោះ។

សេចក្តីរាយការណ៍ដែលត្រូវបានធ្វើឡើងនៅក្នុងរបាយការណ៍ស្រាវជ្រាវនៃវិទ្យាស្ថាន ISW បានបញ្ជាក់ទៀតថា បញ្ជាដោយផ្ទាល់ដែលបានធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ីទៅកាន់មេបញ្ជាការកំពូលដែលត្រូវជារដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoigu គឺធ្វើយ៉ាងណាកំទេចប្រតិបត្តិការវាយបករបស់អ៊ុយក្រែនឲ្យបានត្រឹមដើមខែតុលា និងដើម្បីរុញច្រានកងកម្លាំងយោធារុស្ស៊ីនៅតំបន់ជួរមុខអាចបង្កើនប្រតិបត្តិការតាមផែនការដើមរបស់ខ្លួនឡើងវិញ។

របាយការណ៍វិភាគរបស់ ISW ក៏បានលើកឡើងអំពីការព្យាករណ៍ទុករបស់លោក Putin តាំងតែពីពេលដែលប្រតិបត្តិការវាយបករបស់អ៊ុយក្រែនបានចាប់ផ្តើមកាលពីថ្ងៃទី៩ ខែមិថុនាថា រុស្ស៊ីនឹងទទួលបានលទ្ធផលសំខាន់ចំនួន២ ពោលគឺ ទី១ កងទ័ពរុស្ស៊ី បានត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ប្រតិបត្តិការការពារក្នុងអំឡុងពេលនេះ ហើយទី២គឺភាពជឿជាក់ថាកងកម្លាំងយោធាអ៊ុយក្រែននឹងបាត់បង់ជីវិតយោធា រួមទាំងអាវុធជាច្រើននៅក្នុងប្រតិបត្តិការវាយបកលើកនេះ។

ISW បានបន្ថែមទៀតថា លោក Putin ធ្លាប់បានចេញបញ្ជាឲ្យកងកម្លាំងយោធារុស្ស៊ីព្យាយាមបន្តរក្សាទីតាំងការពាររបស់ខ្លួនឲ្យបានល្អបំផុតធ្វើយ៉ាងណាបំភ័ន្តយោធាអ៊ុយក្រែនថា ប្រតិបត្តិការវាយបកដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់លោកខាងលិចនឹងអាចទទួលបានជ័យជំនះ ប៉ុន្តែជាក់ ស្តែងអ៊ុយក្រែនបានទទួលរងនូវការខាតបង់យ៉ាងច្រើន ទាំងជីវិតកងទ័ព និងសព្វាអាវុធទាំងឡាយដែលជាជំនួយរបស់អឺរ៉ុប និងអាមេរិក។

ស្របពេលជាមួយគ្នានេះ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទម្សិលមិញ ទើបតែបានប្រកាសថា ខ្លួនទទួលស្វាគមន៍ការមកដល់នៃកញ្ចប់ជំនួយជារថក្រោះផលិតនៅអាមេរិក Abram ជាលើកដំបូង ហើយតាមការសន្យារបស់មេដឹកនាំអាមេរិកនាពេលកន្លងមក បើទោះបីជាមិនអាចបញ្ជាក់ច្បាស់ពីចំនួនក្តី ប៉ុន្តែអាមេរិកបានសន្យាថារថក្រោះចំនួន១០គ្រឿងនឹងមកដល់អ៊ុយក្រែនក្នុងអំឡុងខែកញ្ញានេះ៕

អត្ថបទទាក់ទង