Close

សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យណាក៏ដោយ គឺមិនអាចជៀសផុតពីកត្តាសុខសន្តិភាពបានឡើយ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យណាក៏ដោយ គឺមិនអាចជៀសផុតពីកត្តាសុខសន្តិភាពបានឡើយ សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យណាក៏ដោយ គឺមិនអាចជៀសផុតពីកត្តាសុខសន្តិភាពបានឡើយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC)។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពមិនអាចមេីលរំលងនោះទេ ជោគជ័យណាក៏ដោយ មិនអាចជៀសផុតពីកត្តាសុខសន្តិភាពបានឡើយ។ កីឡា សិល្បៈ វប្បធម៌ អភិវឌ្ឍន៍ និងការបណ្តុះបណ្តាលនានា មិនអាចកើតឡើងក្នុងពេលសង្គ្រាម ក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ។

សម្តេចតេជោបានថ្លែងទៀតថា យុវជនជំនាន់មុន បានបាត់បង់ឱកាសទាំងស្រុងលើការសិក្សារៀនសូត្រ ក្នុងសម័យវាលពិឃាតប៉ុកពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ភ្លេីងសង្គ្រាមបានធ្វេីឱ្យយុវជនសម័យមុនបាត់បង់ឱកាសសិក្សារៀនសូត្រ៕

អត្ថបទទាក់ទង