Close

កម្ពុជា-ចិនប្រើប្រាស់​វេទិកាកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតនិងវិនិយោគចិន-អាស៊ាន ដើម្បី​រួមគ្នា​ដោះស្រាយបញ្ហាសកល

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជា-ចិនប្រើប្រាស់​វេទិកាកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតនិងវិនិយោគចិន-អាស៊ាន ដើម្បី​រួមគ្នា​ដោះស្រាយបញ្ហាសកល កម្ពុជា-ចិនប្រើប្រាស់​វេទិកាកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតនិងវិនិយោគចិន-អាស៊ាន ដើម្បី​រួមគ្នា​ដោះស្រាយបញ្ហាសកល

(ទីក្រុងណាននីង)៖ តបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុង វេទិកាកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតនិងវិនិយោគចិន-អាស៊ានឆ្នាំ ២០២៣ ដែលជា ព្រឹត្តិការណ៍អមនៃពិព័រណ៍ចិន-អាស៊ានលើកទី ២០ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជា មានិតចិន។

នៅក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមបានថ្លែងនូវការអបអរសាទរជូនចំពោះមិត្តចិនក្នុងឱកាសខួប ៦៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ចិន និងខួប ២០ឆ្នាំនៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។

បន្ថែមពីនេះ ក្នុងគោលដៅធានាបាននូវកំណើននិងការអភិវឌ្ឍប្រកបដោយភាពធន់ ឯកឧត្តមក៏បាន គូសរំលេចអំពីការរួមគ្នាដោះស្រាយបញ្ហាប្រឈមសកលតាមរយៈ ការអភិវឌ្ឍមូលធនមនុស្ស
ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ការជំរុញនូវស្ថិរភាពនៃរំហូរធនធានមូលធន  កិច្ចសម្រួលវិនិយោគនិងពាណិជ្ជកម្ម។

ក្រៅពីនេះក៏មាននូវការគាំទ្រនូវសកម្មភាពសេដ្ឋកិច្ចដែលមានផលិតភាពខ្ពស់  ការធ្វើឱ្យប្រសើរឡើង​នូវហេដ្ឋារចនាសម្ព័ន្ធ ការជំរុញការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការគាំទ្រផ្នែកបច្ចេកទេសសំដៅ​បំពេញ​បន្ថែមសេចក្តីត្រូវការរបស់ទីផ្សារ និងការព្យាយាមបញ្ចៀសឱ្យខានតែបាននូវការប្រើប្រាស់​ពាណិជ្ជកម្ម​ជាអាវុធសម្រាប់ប្រឆាំង នឹងសន្តិសុខសេដ្ឋកិច្ចសកល។

គួរបញ្ជាក់ថា វេទិកាខាងលើមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម Cong Liang អនុប្រធាន NDRC តំណាងប្រទេសសមាជិកអាស៊ាន និងអ្នកចូលរួមប្រមាណ ៤០០នាក់៕

អត្ថបទទាក់ទង