Close

ខេត្តបាត់ដំបង អនុវត្តការដាំដើមឈើ៥០០០ដើម ស្របតាមផែនការស្ដារព្រៃឈើរបស់ក្រសួង

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ខេត្តបាត់ដំបង អនុវត្តការដាំដើមឈើ៥០០០ដើម ស្របតាមផែនការស្ដារព្រៃឈើរបស់ក្រសួង ខេត្តបាត់ដំបង អនុវត្តការដាំដើមឈើ៥០០០ដើម ស្របតាមផែនការស្ដារព្រៃឈើរបស់ក្រសួង

បាត់ដំបង : មន្ទីរបរិស្ថានខេត្តបាត់ដំបងបានចាប់ផ្តើមសកម្មភាពដាំដើមឈើ ទៅតាមការណែនាំរបស់ ឯកឧត្តម រដ្ឋមន្រ្តី ដែលឆ្លើយតបនឹងការដាក់ចេញផែនការស្តារ និងដាំដើមឈើឡើងវិញរបស់​ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តបាត់ដំបង។

ការដាំដើមឈើនេះធ្វើឡើងដោយមានការចូលរួមពីមន្រ្តីបរិស្ថានខេត្ត និងឧទ្យានុរក្សពីតំបន់​ប្រើប្រាស់​ច្រើនយ៉ាងសំឡូត និងដែនជម្រកសត្វព្រៃភ្នំសំកុសចំនួន ៤០នាក់ សហការជា​មួយក្រុម​ការងារ ១០០រាត្រី និងអាជ្ញាធរឃុំកំពង់ព្រះ ក្នុងស្រុកសង្កែ រួមគ្នាដាំកូនឈើប្រណិតចំនួន ៥០០០ដើម លើទំនប់អាងស្រះកែវ ស្ថិតក្នុងភូមិស្រះកែវ និងភូមិកំពង់ព្រះ ក្នុងឃុំកំពង់ព្រះ។

កូនឈើដែលបានដាំរួមមាន បេង ១៦០០ដើម ធ្នង់ ២៨០០ដើម រាជ ៥០០ដើម នាងនួន ៥០ដើម និងក្រញូង ៥០ដើម។ នៅក្នុងសកម្មភាពដាំកូនឈើរួមគ្នានេះ ក៏មានការចូលរួមផងដែរពីប្រជា​ពលរដ្ឋ​​នៅ​ក្នុងភូមិឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៥០០នាក់ផងដែរ។

គួររម្លឹកដែរថា ការចេញសកម្មភាពភ្លាមៗ នេះ គឺស្របជាមួយការណែនាំ និងដាក់ចេញផែនការរួមគ្នា ក្នុងការស្តារ និងដាំដើមឈើឡើងវិញយ៉ាងតិចឱ្យបាន ១លានដើម ក្នុង១ឆ្នាំ ក្នុងជំនួបរ​វាងឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ជាមួយមន្រ្តីរាជការក្រោមឱវាទ កាលពីថ្ងៃម្សិលម៉ិញនេះ។

ក្រៅពីសកម្មភាពដាំដើមឈើនេះទៅ ក្រសួងបរិស្ថានក៏កំពុងតែអនុវត្តនូវយុទ្ធនាការមិនប្រើប្រាស់ ផ្លាស្ទីកនៅតាមគ្រិះស្ថានអប់រំសិក្សារដ្ឋ នៅតាមបណ្ដាខេត្ត ដោយធ្វើយ៉ាងណាគៀរកការលុបបំបាត់ ការប្រើប្រាស់ផ្លាស្ទីកចាប់តាំងពីកម្រិតសិក្សារដ្ឋទៅ។

ម្យ៉ាងទៀត ពួកគេគឺជាធនធានមនុស្សដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមទៅថ្ងៃអនាគត ហើយដែល សុខមាលភាពមនុស្ស និងការថែរក្សាបរិស្ថានគឺជារឿងសំខាន់មួយដែលត្រូវផ្ដោតការគិតគូចាប់តាំងពីពេលនេះតទៅ៕

អត្ថបទទាក់ទង