Close

អូស្ត្រាលីកំពុងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ត្រីនៅក្នុងទំនប់ទឹក និងសំណង់ធារាសាស្ត្រនានា នៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
អូស្ត្រាលីកំពុងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ត្រីនៅក្នុងទំនប់ទឹក និងសំណង់ធារាសាស្ត្រនានា នៅកម្ពុជា អូស្ត្រាលីកំពុងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ត្រីនៅក្នុងទំនប់ទឹក និងសំណង់ធារាសាស្ត្រនានា នៅកម្ពុជា

ភ្នំពេញ៖ តាមរយៈគម្រោងរបស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (Australian Centre for International Agricultural Research) អូស្ត្រាលីកំពុងជួយធ្វើសមាហរណកម្មការរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលមានភាពងាយស្រួលសម្រាប់ត្រីនៅក្នុងទំនប់ទឹក និងសំណង់ធារាសាស្ត្រនានាដែលជាឧបសគ្គរារាំង ដើម្បីអាចឱ្យត្រីធ្វើការបន្លាស់ទីដោយសេរី និងទទួលបានប្រភពអាហារ និងកន្លែងពងកូន។

តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា  អូស្ត្រាលីប្តេជ្ញាសហការជាមួយកម្ពុជា ដើម្បីបន្តការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ទន្ទឹមនឹងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសង្គម។ ក្នុងន័យនេះ គឺ ប្រទេសអូស្ត្រាលីជួយកម្ពុជាក្នុងការកសាងអនាគតប្រកបដោយនិរន្តរភាពបន្ថែមទៀតក្នុងការគ្រប់គ្រងទឹក។

ផលិតផលនេសាទមានសារៈសំខាន់ណាស់សម្រាប់សន្តិសុខស្បៀង និងប្រាក់ចំណូលសម្រាប់គ្រួសារជាច្រើននៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងនេះក្តី ជលផលកំពុងស្ថិតក្រោមការគំរាមកំហែងពីហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រដែលកំពុងកើនឡើង។

បច្ចុប្បន្ន ត្រីនៅក្នុងតំបនអាស៊ីអាគ្មេយ៍កំពុងស្ថិតក្រោមការគំរាមកំហែងពីការកើនឡើងនៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និង ថាមពលអគ្គិសនី។ ការផ្លាស់ទីត្រីនៅអាស៊ី ភាគអាគ្នេយ៍ ( SE ) បានក្លាយជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធជីវភាពរបស់សហគមន៍ជនបទភាគច្រើនជាយូរមកហើយ ។

ត្រីគឺជាប្រភពប្រូតេអ៊ីនចម្បងនិងពាណិជកម្ម ព្រមទាំងជាប្រភពដ៏សំខាន់នៃ micronutrients នៅក្នុងរបបអាហារ។ ប៉ុន្តែផលប៉ះពាល់របាំងដែលបង្កឡើងដោយហេដ្ឋារចនាសម្ព័ន្ធបែបនេះបានធ្វើឱ្យត្រីមិនអាចបំផ្លាស់ទីបាន ដូច្នេះ ការជួយលើការររៀបចំហេដ្ឋារចនាសម្ព័ន្ធនេះ នឹងធ្វើឱ្យត្រីមានការបំផ្លាស់ទីយ៉ាងមានសារៈសំខាន់ ៕

អត្ថបទទាក់ទង