Close

រដ្ឋបាលខេត្តសៀមរាប និង JICA បន្តជំរុញគម្រោងអភិវឌ្ឍសមត្ថភាពទីក្រុងឆ្លាតវៃ ខេត្តសៀមរាប

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប និង JICA បន្តជំរុញគម្រោងអភិវឌ្ឍសមត្ថភាពទីក្រុងឆ្លាតវៃ ខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និង JICA បន្តជំរុញគម្រោងអភិវឌ្ឍសមត្ថភាពទីក្រុងឆ្លាតវៃ ខេត្តសៀមរាប

សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប និងគណៈកម្មាធិការសម្របសម្រួលរួម JCC លើកទី៤ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃក្រុងសៀមរាបជាមួយភាគី JICA បានបន្តជំរុញគម្រោងអភិវឌ្ឍសមត្ថភាពទីក្រុងឆ្លាតវៃ ខេត្តសៀមរាប ដែលស្ថិតក្នុងបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន។

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម JCC លើកទី៤ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃក្រុងសៀមរាបជាមួយ ភាគី JICA និងពិធីចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ MR របស់គម្រោងអភិវឌ្ឍសមត្ថភាពទីក្រុងឆ្លាតវៃ ខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម JCC លើកទី៤ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃក្រុងសៀមរាបជាមួយ ភាគី JICA និងពិធីចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ MR របស់គម្រោងអភិវឌ្ឍសមត្ថភាពទីក្រុងឆ្លាតវៃ ដែលដឹកនាំដោយលោក យុន លីនណេ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីក្រុមការងារគណៈកម្មាធិការសម្របសម្រួលរួម JCC ភាគី JICA និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។

អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ បានមានប្រសាសន៍បែបនេះនៅក្នុង កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួម JCC លើកទី៤ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃក្រុងសៀមរាបជាមួយ ភាគី JICA និងពិធីចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ MR របស់គម្រោងអភិវឌ្ឍសមត្ថភាពទីក្រុងឆ្លាតវៃ ខេត្តសៀមរាបថា ការរៀបចំក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃ នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន(ASEAN Smart City Network) គឺទាមទារនូវការកសាងសមត្ថភាពដល់មន្ត្រីរបស់រដ្ឋបាលខេត្តសៀមរាប មន្ទីរ អង្គភាពពាក់ព័ន្ធ ក៏ដូចជា រដ្ឋបាលក្រុងសៀមរាប ពីព្រោះទីក្រុងឆ្លាតវៃ ឬ Smart City នេះ គឺជាបរិបទ មួយថ្មីសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាសកលលោកប៉ុន្តែបច្ចេកវិទ្យាឌីជីថលដែលជាផ្នែកមួយនៃទីក្រុង-ឆ្លាតវៃកំពុងតែទទួលបាននូវការពេញនិយមយ៉ាងខ្លាំងនៅលើសកលលោក ព្រមទាំងប្រទេសកម្ពុជាផងដែរ។

អភិបាលរងខេត្តសៀមរាប បន្ថែមទៀតថានៅក្នុងអាណត្តិ នៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ក៏បានលើកឡើងអំពីបច្ចេកវិទ្យាឌីជីថល និងទីក្រុងឆ្លាតវៃនេះផងដែរ ដូច្នេះ ការកសាងធនធានមនុស្ស គឺជាគន្លឹះមួយយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តនូវផែនទីបង្ហាញផ្លូវសម្រាប់ កសាងទីក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ។

ទន្ទឹមនឹងការកសាងសមត្ថភាពនេះ ក៏រៀបចំប្រព័ន្ធ និងរចនាសម្ព័ន្ធ របស់រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុងសៀមរាប គឺជាចំណុចដ៏សំខាន់ក្នុងការចូលរួមអនុវត្តនូវផែនទី បង្ហាញផ្លូវរបស់យើងផងដែរ ថ្វីត្បិតតែយើងបានរៀបចំនូវរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តផ្ទាល់ក្នុងការអនុវត្ត និងសម្របសម្រួលការងារនានារួចហើយ ប៉ុន្តែរចនាសម្ព័ន្ធ និងប្រព័ន្ធ ដើម្បីកសាងទំនាក់ទំនងរវាងរដ្ឋបាល ខេត្តជាមួយឯកជន ជាមួយបណ្តាសាកលវិទ្យាល័យនានា ក៏ដូចជាមួយប្រជាពលរដ្ឋ អំពីទីក្រុងឆ្លាតវៃ នៅ មិនទាន់បានរៀបចំនៅឡើយទេ។

អត្ថបទទាក់ទង