Close

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលនឹងការពារមិនឱ្យមានជម្លោះសាសានា កើតមាននៅលើទឹកដីកម្ពុជា ជាដាច់ខាត

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលនឹងការពារមិនឱ្យមានជម្លោះសាសានា កើតមាននៅលើទឹកដីកម្ពុជា ជាដាច់ខាត សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលនឹងការពារមិនឱ្យមានជម្លោះសាសានា កើតមាននៅលើទឹកដីកម្ពុជា ជាដាច់ខាត

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា
នៅក្នុងពេលវេលាដែលឆ្លងកាត់អស់រយៈពេលជាង ៤០ឆ្នាំកន្លងមក រាជរដ្ឋាភិបាលតែងផ្តល់លទ្ធភាពគ្រប់បែបយ៉ាង ដោយផ្តល់សិទ្ធិនូវជំនឿ និងសាសនា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប១០០ឆ្នាំនៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ(១៩២៣-២០២៣)» នៅកម្ពុជា ដែលពិធីនេះធ្វើឡើងនៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា
គ្រប់មនុស្សអាចមានសិទ្ធិទៅលើជំនឿគ្រប់សាសនាណាបានទាំងអស់ ហើយប្រឆាំងជាមួយអ្នករើសអើងនានា ដោយមិនអោយទឹកដីកម្ពុជា មានភាពញ៉ាំញីទៅដោយជំនឿសាសនាជាដាច់ខាត ឬបែកបាក់ជាតិសាសន៍ និងសាសនា ដែលមហន្តរាយដ៏ធំ ដែលមិនត្រូវឱ្យកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា នោះទេ៕

អត្ថបទទាក់ទង