Close

ក្រសួងប្រៃសណីយ៍ និងអង្គការ GIZ បង្កើត “មជ្ឈមណ្ឌលបរិវត្តកម្មឌីជីថលកម្ពុជា” គាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ និងអង្គការ GIZ បង្កើត “មជ្ឈមណ្ឌលបរិវត្តកម្មឌីជីថលកម្ពុជា” គាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រសួងប្រៃសណីយ៍ និងអង្គការ GIZ បង្កើត “មជ្ឈមណ្ឌលបរិវត្តកម្មឌីជីថលកម្ពុជា” គាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអង្គការ GIZ ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបង្កើត “មជ្ឈមណ្ឌលបរិវត្តកម្មឌីជីថលកម្ពុជា”ដំណាក់កាលទី ១ ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាខាងលើនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ត្រូវបានដាក់ចេញដោយផ្តល់អាទិភាពលើការធ្វើបរិវត្តកម្ម និងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ដូចបានកំណត់ក្នុងបញ្ចកោណទី៥។

ឯកឧត្តមបានថ្លែងបន្តថា កិច្ចព្រមព្រៀងនៅថ្ងៃនេះ ជាផ្នែកសំខាន់មួយនៃការគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ជាពិសេសកិច្ចការអាទិភាពក្នុងការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល, ការបង្កើតធុរកិច្ចថ្មីឌីជីថល (Digital Startup), ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័នឌីជីថល, និងការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដល់អង្គការ GIZ ក្នុងការចូលរួមអនុវត្តគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥៕

អត្ថបទទាក់ទង