Close

រថក្រោះ Leopard 1 ជិត១០០គ្រឿងសម្រាប់ផ្គត់ផ្គង់ឲ្យអ៊ុយក្រែនកំពុងកកស្ទះនៅអ៊ីតាលី ដោយសារបញ្ហាឯកសារ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រថក្រោះ Leopard 1 ជិត១០០គ្រឿងសម្រាប់ផ្គត់ផ្គង់ឲ្យអ៊ុយក្រែនកំពុងកកស្ទះនៅអ៊ីតាលី ដោយសារបញ្ហាឯកសារ រថក្រោះ Leopard 1 ជិត១០០គ្រឿងសម្រាប់ផ្គត់ផ្គង់ឲ្យអ៊ុយក្រែនកំពុងកកស្ទះនៅអ៊ីតាលី ដោយសារបញ្ហាឯកសារ

បរទេស ៖ ខណៈដែលអ៊ុយក្រែនកំពុងបន្តទទួលបានការផ្កត់ផ្គង់អាវុធពីលោកខាងលិចភ្លូកទឹកភ្លូកដី ប៉ុន្តែដំណើរការទាំងនោះហាក់ដូចជាមិនរលូនពេកនោះទេ ដោយសារអាវុធខ្លះត្រូវការពេលវេលាដឹកជញ្ជូនយូរ ខ្លះបានធា្លក់ចូលក្នុងទីផ្សារងងឹត ហើយខ្លះទៀតត្រូវឆ្លងកាត់ប្រទេសជាច្រើន និងការរៀបចំឯកសារផ្លូវច្បាប់ច្រើនដំណាក់ជាដើម។

ជាក់ស្តែង គិតត្រឹមអាទិត្យម្សិលមិញនេះរថក្រោះប្រភេទ Leopard 1 ដែលផលិតនៅក្នុងប្រទេសស្វីសប្រមាណជាង ១០០គ្រឿង និងជារថក្រោះដែលត្រូវប្រគល់ឲ្យកងកម្លាំងយោធាអ៊ុយក្រែននោះត្រូវបានគេមើលឃើញថាកំពុងកកស្ទះមិនអាចឆ្លងកាត់ដំណើរការឯកសារនៅឡើយហើយកំពុងបន្តទុកចោលនៅកណ្តាលវាលក្នុងប្រទេសអ៊ីតាលីអស់រយៈពេលជាយូរមកហើយដែរ។

The RSI បានសរសេរថា បញ្ហាមិនទាន់ដោះស្រាយរួចដោយសារតែរដ្ឋាភិបាលស្វីសមិនបានប្រកាសអនុញ្ញាតយល់ព្រមក្នុងការបញ្ជូនរថក្រោះនេះទៅឲ្យអ៊ុយក្រែននៅឡើយ ខណៈដែលក្រុមហ៊ុនស្វីស RUAG ដែលជាម្ចាស់រថក្រោះនោះគឺបានសម្រេចចិត្តលក់វាទៅឲ្យរដ្ឋាភិបាលអាល្លឺម៉ង់រួចទៅហើយដើម្បីផ្គត់ផ្គង់ទៅឲ្យប្រទេសអ៊ុយក្រែន។

គួរឲ្យដឹងដែរថា ការកកស្ទះរថក្រោះយ៉ាងច្រើននេះត្រូវបានគេរាយការណ៍ដំបូងតាំងតែពីដើមរដូវក្តៅមកម្ល៉េះដោយសារតែរដ្ឋាភិបាលនៃប្រទេសស្វីសនៅតែប្រកាន់ជំហអព្យាក្រឹត្យមិនចូលរួមពាក់ព័ន្ធ ឬលំអៀងទៅខាងរុស្ស៊ី និងអ៊ុយក្រែនឡើយនៅក្នុងជម្លោះដោយយោធាលើកនេះ។

មកទល់ពេលនេះអ៊ុយក្រែននៅមិនទាន់អាចទទួលបានរថក្រោះ Leopard 1 ណាមួយពីម្ចាស់ជំនួយដែលធ្លាប់បានសន្យាជួយផ្គត់ផ្គង់យោធាអ៊ុយក្រែននោះទេ ដែលក្នុងនោះមានទាំងអាល្លឺម៉ង់, ហូឡង់ និងដាណឺម៉ាកផងដែរ ពោលគឺដោយសារការរារាំងពីសំណាក់រដ្ឋាភិបាលប្រទេសស្វីស៕

អត្ថបទទាក់ទង