Close

អនុប្រធានាធិបតី ៖ កោះតៃវ៉ាន់នឹងមិនចុះញ៉មការគំរាមរបស់ចិនឡើយ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អនុប្រធានាធិបតី ៖ កោះតៃវ៉ាន់នឹងមិនចុះញ៉មការគំរាមរបស់ចិនឡើយ អនុប្រធានាធិបតី ៖ កោះតៃវ៉ាន់នឹងមិនចុះញ៉មការគំរាមរបស់ចិនឡើយ

បរទេស ៖ អនុប្រធានាធិបតីកោះតៃវ៉ាន់លោក William Lai បានថ្លែងប្រាប់ទៅកាន់ក្រុមគាំទ្ររបស់ខ្លួនក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកថា កោះតៃវ៉ាន់ដាច់ខាតមិនមានអ្វីដែលត្រូវភ័យខ្លាចចំពោះការគំរាមកំហែងដោយអាជ្ញាធរបស់ប្រទេសចិននោះឡើយ។

ទោះបីជាយ៉ាងណាក្តី បុគ្គលនយោបាយដ៏ល្បីល្បាញរូបនេះនឹងត្រូវបានគេស្គាល់ថាគឺជាបេក្ខភាពដ៏មានសក្តានុពលសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកោះតៃវ៉ាន់នៅខែមករាបានបញ្ជាក់សាជាថ្មីកោះតៃវ៉ាន់នឹងនៅតែបើកទ្វាជានិច្ចសម្រាប់ការពិភាក្សាគ្នាជាមួយនឹងរដ្ឋាភិបាលទីក្រុងប៉េកាំង។

គួរឲ្យដឹងដែរថា គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះលោក Lai កំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនិងជាទីកន្លែងដែលលោកសុំចុះចតបណ្តោះអាសន្នមុនពេលដែលត្រូវបន្តធ្វើដំណើរទៅកាន់ប្រទេសប៉ារ៉ាហ្គាយដើម្បីចូលរួមព្រឹត្តិការណ៍ធ្វើសច្ចាប្រណិធាននៃប្រធានាធិបតីថ្មីប្រទេសប៉ារ៉ាហ្គាយស្ថិតនៅក្នុងចំណោម
ប្រទេសចំនួនតែ១៣ប៉ុណ្ណោះដែលទទួលស្គាល់ឯករាជ្យរបស់កោះតៃវ៉ាន់ ខណៈដែលកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកបានអះអាងហើយថាការសុំចុះចតនៅអាមេរិក និងពេលត្រឡប់មកវិញម្តងទៀតផងនោះនៅភាគីខាងចិនឯណោះវិញបានចេញមកធ្វើប្រតិកម្មយ៉ាងខ្លាំង ហើយថែមទាំងបានគំរាមកំហែងក្នុងការឆ្លើយតប និងសងសឹកផង ដោយបានហៅលោក Lai ថាជាជនផ្តាច់ខ្លួន និងជាមនុស្សចូលចិត្តបង្កបញ្ហា។

ថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតនិងអ្នកគាំទ្រលោក Lai បាននិយាយថា៖ដរាបណាស់កោះតៃវ៉ានមានសុវត្ថិភាពនោះពិភពលោកទាំងមូលក៏នឹងមានសុវត្ថិភាពហើយប្រសិនបើច្រកសមុទ្រកោះតៃវ៉ាន់មានសន្តិសុខនោះពិភពលោកទាំងមូលក៏នឹងមានសន្តិសុខដូចគ្នាដែរ។

លោកបានបន្តថា៖មិនថាការគម្រាមកំហែងរបស់រដ្ឋាភិបាលក្រុងប៉េកាំងមានកម្រិតណានោះទេកោះតៃវ៉ាន់នឹងមិនមានការព្រួយបារម្ភឡើយហើយពួកយើងនឹងមិនធ្វើឲ្យចុះខ្សោយនូវកម្លាំងប្រជាធិបតេយ្យនិងសេរីជាដាច់ខាត៕

អត្ថបទទាក់ទង