Close

ពលរដ្ឋអ៊ុយក្រែនសូកលុយដល់ ១០,០០០ដុល្លារ ដើម្បីគេចចេញពីការកេណ្ឌទ័ពថ្មី

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ពលរដ្ឋអ៊ុយក្រែនសូកលុយដល់ ១០,០០០ដុល្លារ ដើម្បីគេចចេញពីការកេណ្ឌទ័ពថ្មី ពលរដ្ឋអ៊ុយក្រែនសូកលុយដល់ ១០,០០០ដុល្លារ ដើម្បីគេចចេញពីការកេណ្ឌទ័ពថ្មី

បរទេស ៖ អត្ថបទគួរឲ្យចាប់អារម្មណ៍ដែលត្រូវបានសរសេរដោយ Financial Times និងត្រូវបានយកមកចេញផ្សាយបន្តដោយ RT បានអះអាងថា ពលរដ្ឋអ៊ុយក្រែនដល់ទៅរាប់ពាន់នាក់ដែលជាបុរសៗបាននាំគ្នាចំណាយលុយជាច្រើនពាន់ដុល្លារ ខ្លះរហូតទៅដល់ ១០,០០០ដុល្លារដើម្បីអាចគេចវេសចេញពីផែនការកេណ្ឌទ័ពបន្ថែមសម្រាប់ប្រយុទ្ធជាមួយនឹងរុស្ស៊ី។

ប្រភពដដែលបានសរសេរទៀតថា សកម្មភាពសូកប៉ាន់នេះបានផ្ទុះឡើងខ្លាំងនៅក្រោយពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានធ្វើការប្រកាសក្នុងការជ្រើសរើសកងទ័ពថ្មីក្នុងទ្រង់ទ្រាយដ៏ធំមួយទៀតខណៈដែលប្រតិបត្តិការវាយបករបស់អ៊ុយក្រែនដែលកំពុងធ្វើឡើងដើម្បីទំលុះរបាំងការពាររបស់រុស្ស៊ីនោះហាក់ដូចជាមិនមានប្រសិទ្ធភាពឡើយ ហើយយោធារបស់ខ្លួនបានបាត់បង់ជីវិតរហូតទៅដល់ជាង ៤០,០០០នាក់មកហើយគិតចាប់តាំងតែពីពេលប្រតិបត្តិការបានចាប់ផ្តើមឡើងកាលពីខែមិថុនា។

គួរឲ្យដឹងដែរថា ប្រទេសអ៊ុយក្រែនបានដាក់បំរាមមិនឲ្យពលរដ្ឋជាមនុស្សប្រុសដែលមានវ័យពី១៨ឆ្នាំទៅ៦០ឆ្នាំក្នុងការចាកចេញពីប្រទេសឡើយ ហើយវាបានចាត់ចូលជាច្បាប់អាជ្ញាសិកតាំងតែពីខែកុម្ភៈឆ្នាំ២០២២មកម្ល៉េះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គេសង្កេតឃើញថាចំនួននៃការប្រព្រឹត្តអំពើពុករលួយ និងសូកប៉ាន់បែរជាមានចំនួនកើនឡើងយ៉ាងខ្លាំងផងដែរស្របពេលគ្នានេះ។

លើសពីនេះគេក៏មើលឃើញដែរថា បុរសជនជាតិអ៊ុយក្រែនរាប់ពាន់នាក់ដែលបានព្យាយាមចាកចេញពីប្រទេសដោយខុសច្បាប់ ហើយក្នុងនោះមានប្រហែល ១៣,៦០០ នាក់ត្រូវបានចាប់ខ្លួននៅជិតច្រកព្រំដែន និង ៦,១០០ នាក់ទៀតត្រូវបានចាប់ខ្លួននៅប៉ុស្តិ៍ត្រួតពិនិត្យជាមួយនឹងឯកសារក្លែងក្លាយដែលពួកគេបានចំណាយលុយចន្លោះពី ៦,០០០ដុល្លារ ទៅ ១០,០០០ដុល្លារ៕

អត្ថបទទាក់ទង