Close

ប៉ូឡូញ បានត្រឹមមើលឃើញពីភាពបរាជ័យនៃប្រតិបត្តិការវាយបករបស់អ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ប៉ូឡូញ បានត្រឹមមើលឃើញពីភាពបរាជ័យនៃប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ប៉ូឡូញ បានត្រឹមមើលឃើញពីភាពបរាជ័យនៃប្រតិបត្តិការវាយបករបស់អ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីនៃប្រទេសប៉ូឡូញលោក Andrzej Duda ដែលជាអ្នកគាំទ្រដ៏សំខាន់មួយរបស់រដ្ឋាភិបាលក្រុងគៀវនោះ កាលពីថ្ងៃម្សិលមិញបានលើកឡើងអំពីការព្យាករណ៍របស់ថា ប្រតិបត្តិការវាយករបស់អ៊ុយក្រែនប្រឆាំងនឹងប្រទេសរុស្ស៊ីគឺនឹងមិនអាចទទួលបានជោគជ័យបានឡើយ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត លោក Duda បានសួរតបទៅនឹងសំណួរវិញថា៖ថាតើអ៊ុយក្រែនបច្ចុប្បន្នមានអាវុធគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរលទ្ធផលនៃសង្គ្រាមដែលស្ថិតនៅក្នុងដៃឬយ៉ាងណា។ចម្លើយនោះគឺប្រហែលជាពួកគេមិនទាន់មានឡើយ។

លោកបន្តពន្យល់ថា៖ ពួកយើងបានមើលឃើញការពិតជាក់ស្តែងទាំងអស់គ្នាហើយថាបច្ចុប្បន្នពួកគេមិនអាចធ្វើប្រតិបត្តិការការវាយបកឲ្យមានប្រសិទ្ធភាពជាងនេះបាននោះទេហើយនិយាយឲ្យខ្លី និងងាយយល់នោះគឺថាអ៊ុយក្រែនត្រូវការជំនួយជាច្រើនបន្ថែមទៀតជាពិសេសគឺសព្វាវុធ។

អស់រយៈពេលជាយូរមកហើយដែលអ៊ុយក្រែនបានទន្ទឹងរងចាំពេលវេលាដ៏ល្អបំផុតសម្រាប់បើកប្រតិបត្តិការវាយបកសង្ឃឹមអាចដណ្តើមទឹកដីដែលបាត់បង់ទៅឲ្យរុស្សីនោះមកវិញប៉ុន្តែការចាប់ផ្តើមតាំងតែពីខែមិថុនាហាក់ដូចជាមិនទាន់មានលទ្ធផលអ្វីជាដុំកំភួននោះទេទោះបីជានៅសមរភូមិ Zaporozhye និងទៅដល់ Donetsk ក្តី។

រុស្សីបានចំណាយពេលជាច្រើនខែកន្លងមកនេះសាងសងរបាំងការពារយ៉ាងរឹងម៉ាំនិងជាច្រើនដំណាក់កាល ជាពិសេសបណ្តាញគ្រាប់មីនយ៉ាងពេញស្កះលើដីដែលវាជាកត្តាដ៏លំបាកបំផុតសម្រាប់កងកម្លាំងយោធាអ៊ុយក្រែនដែលមិនមានជំនួយពីការវាយប្រហារតាមផ្លូវអាកាសននោះនិងទោះបីជាកន្លងមកធ្លាប់បានទទួលនូវការផ្គត់ផ្គង់អាវុធយុទ្ធភណ្ឌជាច្រើនក្តី ប៉ុន្តែអ៊ុយក្រែនមិនមានយន្តហោះចម្បាំងទំនើបៗដើម្បីធ្វើសង្គ្រាមឡើយ។

ជាក់ស្តែងអស់រយៈពេលជាង២ខែកន្លមកនេះអ៊ុយក្រែនបានបាត់បង់ជីវិតយោធារបស់ខ្លួនដល់ទៅ៤៣០០០នាក់និងអាវុធធុនធ្ងន់ដល់៤៩០០គ្រឿងប៉ុន្តែអ៊ុយក្រែននៅតែមានជំនឿថាប្រសិនបើការស្នើសុំយន្តហោះចម្បាំង F-16 របស់ខ្លួនបានជោគជ័យពីអាមេរិកនោះវានឹងអាចកែប្រែសង្គ្រាមនេះឡើងវិញជាមិនខាន៕

អត្ថបទទាក់ទង