Close

តោះ ! មកស្គាល់កំពូលមហាសេដ្ឋីមានទ្រព្យច្រើនជាងគេបំផុតនៅកូរ៉េខាងត្បូងនាដើមឆ្នាំ២០២៣ នេះ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
តោះ ! មកស្គាល់កំពូលមហាសេដ្ឋីមានទ្រព្យច្រើនជាងគេបំផុតនៅកូរ៉េខាងត្បូងនាដើមឆ្នាំ២០២៣ នេះ តោះ ! មកស្គាល់កំពូលមហាសេដ្ឋីមានទ្រព្យច្រើនជាងគេបំផុតនៅកូរ៉េខាងត្បូងនាដើមឆ្នាំ២០២៣ នេះ

បរទេស ៖ គិតត្រឹមថ្ងៃទី ២០ ខែមករាឆ្នាំ ២០២៣ នេះ តាមរយៈការចេញផ្សាយដោយកាសែត CEOWORLD Magazine បានរកឃើញថា លោក Kwon Hyuk-bin នៅតែ
ជាអ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតសម្រាប់ឆ្នាំ២០២៣ នៅក្នុងប្រទេសកូរ៉េខាងត្បូងជាមួយនឹងទ្រព្យធនសរុបដល់ទៅ ៩.៣ ពាន់លានដុល្លារអាមេរិក។

CEOWORLD ដដែលក៏បានរាយការណ៍ដែលថាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតទី ២ នោះគឺជាលោក Jay Y.Lee ដែលបច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណជា ៨.៨
ពាន់លានដុល្លារហើយលេខរៀងទី ៣ និងទី ៤ បន្តបន្ទាប់គ្នានោះគឺលោក Seo Jung-jin ដែលមានទ្រព្យប្រមាណជា ៦.៦ ពាន់លានដុល្លារ និងលោក Kim Beom-su មានទ្រព្យ
ប្រមាណជា ៥.៦ពាន់លានដុល្លារ។

គួរឲ្យដឹងដែរថា ប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្ន ជា ប្រទេស ដែល មាន ការ អភិវឌ្ឍ សេដ្ឋកិច្ច យ៉ាង ឆាប់ រហ័ស ពី ប្រទេស កំពុង អភិវឌ្ឍន៍ ទៅ ជា ប្រទេស ដែល មាន ចំណូល ខ្ពស់ ក្នុង រយៈពេល ប៉ុន្មាន ទសវត្សរ៍
ចុងក្រោយនេះ។ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងគឺជាសេដ្ឋកិច្ចដែលមានលក្ខណៈចម្រុះ និងមានការអភិវឌ្ឍន៍យ៉ាងល្អដោយក្នុងនោះ ផលិតផល ក្នុងស្រុកមានទំហំ ធំ ជាង គេ ទី បួនប្រចាំ នៅ អាស៊ី
និង ធំ ជាង គេ ទី ដប់ ក្នុង ពិភពលោក ។

ដោយឡែកអ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងគេទី ៥ របស់កូរ៉េខាងត្បូងជាមួយនឹងទ្រព្យសម្បត្តិជាមួយនឹង ៥.២ ពាន់លានដុល្លារ ខណៈមនុស្សទី៦ គឺលោក Chung Mong-Koo មានទ្រព្យ
សម្បត្តិប្រមាណជា ៤.១ ពាន់លានដុល្លារនិងតាមពីក្រោយដោយលោក Cho Jung-Ho នៅលេខរៀងទី ៧ដែលមានទ្រព្យសម្បត្តិ ៣.៩ ពាន់លានដុល្លារ។
ទី៨ ឈ្មោះ Song Chi-hyung មានទ្រព្យ ៣.៦ ពាន់លានដុល្លា, ទី៩ ឈ្មោះ Lee Boo-jin មានទ្រព្យសម្បត្តិ ៣.៦ ពាន់លានដុល្លារ និងទី១០ ឈ្មោះ Lee Seo-hyun មានទ្រព្យ ៣.២ ពាន់លានដុល្លារ ៕

អត្ថបទទាក់ទង