Close

Kyodo News ដកស្រង់ឯកសារឆ្នាំ២០២០ បញ្ជាក់ពីការត្រៀមខ្លួនរបស់ចិនចំពោះសង្គ្រាម

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
Kyodo News ដកស្រង់ឯកសារឆ្នាំ២០២០ បញ្ជាក់ពីការត្រៀមខ្លួនរបស់ចិនចំពោះសង្គ្រាម Kyodo News ដកស្រង់ឯកសារឆ្នាំ២០២០ បញ្ជាក់ពីការត្រៀមខ្លួនរបស់ចិនចំពោះសង្គ្រាម

បរទេស ៖ ជារបាយការណ៍ស្រាវជ្រាវមួយដោយកាសែតជប៉ុន Kyodo News កាលពីដើមសប្តាហ៍កន្លងមកដែលបានចេញផ្សាយថា ប្រធានាធិបតីចិន លោក Xi Jinping កាលពីឆ្នាំ២០២០ពិតជាបានចេញបញ្ជាប្រាប់ឲ្យកងកម្លាំងយោធារបស់ចិនត្រៀមខ្លួនក្នុងករណីមានសង្គ្រាមណាមួយដែលនឹងផ្ទុះឡើង។

ប្រភពដដែលបានសរសេរថាប្រធានាធិបតីចិនរូបនេះបានបញ្ជាក់ប្រាប់ទៅកាន់មេដឹកនាំយោធាកំពូលៗកាលពីអំឡុងកិច្ចប្រជុំដ៏សំខាន់មួយក្នុងឆ្នាំ២០២០បែបនេះថា ៖ ក្នុងពេលដែលចិនកំពុងងើបឡើងខ្លាំងក្នុងតំណែងជាមហាអំណាចពិភពលោក ហើយលោកខាងលិចកំពុងធ្លាក់ចុះឥទ្ធិពលនោះរដ្ឋាភិបាលក្រុងប៉េកាំងចាំបាច់ត្រូវតែត្រៀមខ្លួនថានឹងអាចមានសង្គ្រាមផ្ទុះឡើងរវាងភាគីទាំងពីរ។

ក្នុងពេលដែលតុល្យភាពនៃអំណាចកំពុងមានសកម្មភាពផ្លាស់ប្តូរខ្លាំងបែបនេះ លោក Xi បានព្យាករណ៍ថា ជម្លោះអាចនឹងផ្ទុះឡើង ហើយបន្តពង្រីកនិងរីកសាយភាយ ប៉ុន្តែមិនមែនក្នុងន័យជាសង្គ្រាមលោកលើកទី ៣ នោះទេ។

មកដល់ពេលនេះមិនមានការអះអាង​ច្បាស់ទេថា​ តើ​លោក Xi អាចមើល​ឃើញ​ជម្លោះ​ទាំងនោះ​កើតចេញពីប្រភពណាដំបូងនោះទេ ប៉ុន្តែ​សារព័ត៌មាន Kyodo News បានសន្មតថាមេដឹកនាំចិនរូបនេះគឺ​បាន​ចាត់​ទុកកោះ​តៃវ៉ាន់​ទំនងនឹងក្លាយទៅជាចំណុចចាប់ផ្តើមមួយ។

គួរឲ្យដឹងដែរថា ឯកសារ​សំងាត់នេះត្រូវ​បាន​គេ​រាយការណ៍​ថា​ត្រូវ​បាន​ចងក្រងឡើយនៅ​ក្រោយ​នៃកិច្ច​ប្រជុំកំពូល​ឆ្នាំ​ ២០២០ នៃក្រុមមន្ត្រីយោធាកំពូលៗរបស់ចិនហើយ​បានចែកចាយបន្ត​ទៅកាន់​មេ​បញ្ជាការ​ និង​មន្ត្រី​បក្ស​របស់​ចិន​កាល​ពី​រដូវក្តៅ​មុននេះ​៕


អត្ថបទទាក់ទង