Close

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនប្តេជ្ញាវាយប្រហារបន្ថែមសំដៅតំបន់ Crimea

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនប្តេជ្ញាវាយប្រហារបន្ថែមសំដៅតំបន់ Crimea រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនប្តេជ្ញាវាយប្រហារបន្ថែមសំដៅតំបន់ Crimea

បរទេស ៖ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន Aleksey Reznikov កាលពីថ្ងៃអង្គារម្សិលមិញនេះបានប្រកាសសន្យាថានឹងបន្តការវាយប្រហារទៅលើទីតាំងរបស់រុស្ស៊ីជាច្រើនកន្លែងក្នុងតំបន់ Crimea រួមទាំងស្ពានដ៏សំខាន់មួយកន្លែងផង។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតរបស់ទូរទស្សន៍ CNN លោក Reznikov បានបញ្ជាក់ទៀតថាផែនការវាយកាត់ផ្តាច់ស្ពាននៅ Crimea នឹងអាចជួយដល់អាយុជីវិតរបស់ពលរដ្ឋស៊ីវិលរបស់អ៊ុយក្រែន។

លោកបានពន្យល់ថា៖ វាជាយុទ្ធសាស្ត្រ ដែលជាធម្មតាដើម្បីបំផ្លាញខ្សែដឹកជញ្ជូនរបស់សត្រូវ និងដើម្បីបញ្ឈប់លទ្ធភាពក្នុងការទទួលបានការផ្គត់ផ្គង់គ្រាប់រំសេវ ឥន្ធនៈ និងអាហារជាដើម។

គួរឲ្យដឹងដែរថា កងកម្លាំងយោធារបស់អ៊ុយក្រែនបានកំណត់គោលដៅម្តងហើយម្តងទៀតលើស្ពាននៅតំបន់ Crimean របស់រុស្ស៊ីដែលវាគឺជាទីកន្លែងតភ្ជាប់ផ្លូវគោកតែមួយគត់ពីតំបន់ Crimea ទៅឧបទ្វីប Taman ក្នុងតំបន់ Krasnodarប្រទេសរុស្ស៊ី ។

ការវាយប្រហារចុងក្រោយបំផុតមួយទៅលើតំបន់ Crimea ដែលធ្វើឡើងកាលពីសប្តាហ៍មុនដោយយន្តហោះគ្មានមនុស្សបើក២គ្រឿងបានសម្លាប់ប្តី និងប្រពន្ធ២នាក់ និងធ្វើឱ្យកូនស្រីអាយុ១៤ឆ្នាំរបស់ពួកគេរងរបួសដែលលោក។

ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានហៅហេតុការណ៍នេះថាជាការវាយប្រហារភេរវកម្មមួយទៀតដោយរបបក្រុងគៀវ៕



អត្ថបទទាក់ទង