Close

ប្រធានាធិបតីចិនជួបពិភាក្សាស្វាគមន៍អតីតរដ្ឋមន្ត្រីជើងចាស់អាមេរិកវ័យ១០០ឆ្នាំ លោក Kissinger

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីចិនជួបពិភាក្សាស្វាគមន៍អតីតរដ្ឋមន្ត្រីជើងចាស់អាមេរិកវ័យ១០០ឆ្នាំ លោក Kissinger ប្រធានាធិបតីចិនជួបពិភាក្សាស្វាគមន៍អតីតរដ្ឋមន្ត្រីជើងចាស់អាមេរិកវ័យ១០០ឆ្នាំ លោក Kissinger

បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានទទួលស្វាគមន៍វត្តមានមកដល់នៃអតីតរដ្ឋមន្ត្រីការបរទេសជើងចាស់អាមេរិកលោក Henry Kissinger នៅក្នុងទីក្រុងប៉េកាំង។

ថ្លែងនៅក្នុងជំនួបនោះ លោក Xi បានលើកឡើងថា បច្ចុប្បន្នប្រទេសទាំងពីរកំពុងស្ថិតក្នុងចំណុចប្រសព្វដ៏សំខាន់មួយដែលនឹងអាចឆ្លុះបញ្ចាំងអំពីអនាគតនៃទំនាក់ទំនងរវាងគ្នាជាមិនខាន។

អតីតមន្ត្រីនយោបាយជាន់ខ្ពស់អាមេរិកដែលមានវ័យ១០០ឆ្នាំទៅហើយរូបនេះនៅមុននេះក៏បានជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shangfu ផងដែរ។

លោក Xi បានបន្តទៀតដែរថា៖ សាជា​ថ្មី​ម្តង​ទៀត បច្ចុប្បន្ននេះទាំង ចិន និង​អាមេរិក​ កំពុង​ស្ថិត​នៅ​ផ្លូវ​បំបែក​នៃ​កន្លែង​ដែល​ត្រូវធ្វើដំណើរចាកចេញ ដែលវាគឺជាកិច្ចការងារចាំបាច់បំផុត ភាគី​ទាំង​ពីរ​ត្រូវ​តែ​ធ្វើ​ការ​ជ្រើសរើសនូវជម្រើសដ៏ត្រឹមត្រូវមួយ។

មេដឹកនាំចិនរូបនេះបានបន្ថែមដែរថា៖ពលរដ្ឋចិនមិនដែលបំំភ្លេចឡើយនូវមិត្តភ័ក្តចាស់ៗរបស់ខ្លួន និងអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ Sino-US ដែលកន្លងមកក៏តែងតែមានវត្តមានចំណែកពីសំណាក់លោក Henry Kissinger ផងដែរ ហើយរដ្ឋាភិបាលក្រុងប៉េកាំងវិញនៅតែមានការប្តេជ្ញាចិត្តក្នុងការស្វែងរកជានិច្ចនូវិធីនៃការរួមរស់ដោយសន្តិភាពរវាងមហាអំណាចពិភពលោកទាំងពីរនេះជាមួយគ្នា។

ដោយឡែក លោក Kissinger ដែលបានបម្រើការនៅក្នុងសម័យអាណត្តិប្រធានាធិបតី Richard Nixon និង Gerald Ford ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងធ្លាប់ជារដ្ឋមន្ត្រី និងទីប្រឹក្សាសន្តិសុខជាតិផងនោះ បានធ្វើការកត់សម្គាល់ដែរថា ទំនាក់ទំនងចិន-អាមេរិក គឺជាបញ្ហានៃសន្តិភាពពិភពលោក និងការរីកចម្រើននៃសង្គមមនុស្ស ។

គួរឲ្យដឹងដែរថា កាលពីអតីតកាល លោក Kissinger ក៏ជាបុគ្គលដ៏សំខាន់នៃកិច្ចពិភាក្សាបញ្ចប់ទៅនៃសង្គ្រាមនៅវៀតណាម និងកិច្ចពិភាក្សាដើម្បីធ្វើឲ្យមានទំនាក់ទំនងជាធម្មតាឡើងវិញរវាងអាមេរិក និងចិនផងដែរ៕

អត្ថបទទាក់ទង