Close

អ៊ុយក្រែន ចាប់ផ្តើមប្រើប្រាស់គ្រាប់បែកចង្កោមដែលអាមេរិកផ្តល់ឲ្យតាមបន្ទាត់ការពាររបស់រុស្ស៊ី

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន ចាប់ផ្តើមប្រើប្រាស់គ្រាប់បែកចង្កោមដែលអាមេរិកផ្តល់ឲ្យតាមបន្ទាត់ការពាររបស់រុស្ស៊ី អ៊ុយក្រែន ចាប់ផ្តើមប្រើប្រាស់គ្រាប់បែកចង្កោមដែលអាមេរិកផ្តល់ឲ្យតាមបន្ទាត់ការពាររបស់រុស្ស៊ី

បរទេស ៖ កាសែតវ៉ាស៊ិនតោនប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើសេចក្តីរាយការណ៍ថា រដ្ឋាភិបាលទីក្រុងគៀវបានចាប់ផ្តើមធ្វើការប្រើប្រាស់គ្រាប់បែកចង្កោមដែលផលិតដោយអាមេរិក ហើយសង្ឃឹមអាចបំបែកបន្ទាត់ការពាររបស់ប្រទេសរុស្ស៊ីនៅក្នុងប្រតិបត្តិការវាយបករបស់ខ្លួនដណ្តើមទីតាំងកាន់កាប់មកវិញ។

រំលឹកដែរថា ថ្មីៗនេះសហរដ្ឋអាមេរិកបានសម្រេចចិត្តផ្គត់ផ្គង់អាវុធដ៏មានភាពចម្រូងចម្រាសមួយប្រភេទជាគ្រាប់បែកចង្កោមទៅឲ្យប្រទេសអ៊ុយក្រែនទោះបីជាបានដឹងហើយថាបណ្តាប្រទេសជាង១០០ប្រទេសបានហាមប្រាមក្នុងការចែកចាយ និងប្រើប្រាស់វាក្តី ជាពិសេសពីសំណាក់អង្គការ និងក្រុមសិទ្ធិមនុស្សរបស់ពិភពលោក។

អាវុធដែលត្រូវបានដឹកជញ្ជូនមកដល់អ៊ុយក្រែនកាលពីសប្តាហ៍មុនជាអ្វីដែលលោកប្រធានាធិបតីអាមេរិក Joe Biden បានហៅវាថាគឺជាចំណាត់ការមួយរយៈខ្លីនិងបណ្តោះអាសន្នក្នុងការទប់ទល់រុស្ស៊ីពីព្រោះថាឃ្លាំងអាវុធរបស់អាមេរិកនិងសម្ព័ន្ធមិត្តដែលត្រៀមសម្រាប់ជួយអ៊ុយក្រែននោះមានចំនួនកាន់តែតិចឡើងៗក្នុងពេលបច្ចុប្បន្ន។

ទោះជាយ៉ាងនេះក្តី គេសង្កេតឃើញថាចំណាត់ការនេះបានបង្កើននូវភាពចម្រូងចម្រាស យ៉ាងខ្លាំងពីសំណាក់ពិភពលោកសូម្បីតែសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនខ្លួនឯងក្តីដូចជា អង់គ្លេស កាណាដា និងអេស្បាញ ជាដើមដែលបានបើកការរិះគន់យ៉ាងខ្លាំងក្លាទៅនឹងការសម្រេចចិត្តលើកនេះ។

ក្រៅពីនោះគេក៏ឃើញមាន
អង្គការសហប្រជាជាតិ​បានចេញមកប្រកាស​ជំទាស់​អាមេរិក​ផងដែរ ដោយ​សម្តែង​ក្តីបារម្ភ​អំពី​សក្តានុពល​នៃ​ការប្រើប្រាស់អាវុធដ៏គ្រោះថ្នាក់បែបនេះ​ជាពិសេសទៅលើ​ជន​ស៊ីវិលតែម្តង៕

អត្ថបទទាក់ទង